ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ស្រៀវជំនួសចំពោះប៉ូលីសពួន

199

ភ្នំពេញ៖ មិនមែននិយាយដើមប៉ូលីសទេ តែនឹកៗទៅគឺអាណិតពួកគាតដែលជាអ្នកអនុវត្តន៍
ច្បាប់ចរាចរដែលមួយថ្ងៃៗជួបប្រទះតែអ្នកល្មើសនោះ ។
មិនដឹងជាពួកគាត់ធ្វើខុសឬក៏ត្រូវទេដែលពួកគាត់ពាក់អាវប៉ូលីសពីក្នុងហើយពាក់អាវស៊ីវិលពីក្រៅហើយពួនតាមកន្លុកកន្លៀតដើមឈើដើម្បីស្ទាក់ចាប់រថយន្ដម៉ូតូដែលមិនគោរពច្បាប់និងបណ្ដាយនយន្ដដែលមានលក្ខណៈសម្បត្តមិនគ្រប់គ្រាន់ដើម្បីធ្វើចរាចរនោះ ។
មិនដឹងថាតើនេះជាបញ្ជារបស់ថ្នាក់លើគាត់ដែលតម្រូវឲ្យធ្វើបែបនេះ ឬ ក៏ជាការរក
ឃើញថ្មីរបស់ពួកគាត់ឡើយ ។
អាណិតពួកគាត់។

ចុះប្រសិនបើពេលគាត់ចេញមកស្ទាក់បែបនេះលោតែម្ចាស់យាន
យន្ដចាប់ហ្វ្រាំងមិនទាន់ ឬ គេមានចេតនាអាក្រក់ហើយបង្កគ្រោះថ្នាក់ដល់លោកៗប៉ូលីសទៅ
តើនរណាជាអ្នករងទុក្ខនរណាជាអ្នកទទួលខុសត្រូវ។ប៉ូលីសចរាចរអាចគ្រងឯកសណ្ឋានស៊ី
វិលពេលអនុវត្តន៍ការងារបានដែរឬទេ ?
ខុសពីប៉ូលីសព្រហ្មព្រហ្មទណ្ឌ ឬ ប៉ូលីសបង្ក្រាបគ្រឿងញៀនដែលដើម្បីស្ទាក់ចាប់ជន
ល្មើសត្រូវបន្លំខ្លួន បន្លំអត្តសញ្ញាណដើម្បីជោគជ័យក្នុងការងារ ។

នរណាថានាយខ្ញុំនេះឡឺកឺក៏ថាទៅមិនទៅឈឺក្បាលហាលថ្ងៃទេ ។បើទៅស្ដាប់ប៉ូលីស
ចរាចរនិយាយវិញនោះគាត់ត្អូញត្អែរថាថាលោកជាប៉ូលីសចរាចរដូចខ្ញុំទើបលោកឯងដឹងព្រោះ
ខ្ញុំប្រចាំការនៅទីនេះប៉ុន្មានឆ្នាំហើយខ្ញុំចំណាំមុខមនុស្សច្រើនហលយអាអ្នកប្រព្រឹត្តខុសគឺដ
ដែលៗចំពោះអ្នកគេគោរពច្បាប់គេនៅតែគោរព ។
លោកឯងត្រូវតែដឹងហ្នា ! ពួកគេមិនខ្លាចច្បាប់ទេតែគេខ្លាចប៉ូលីសនេះជាវប្បធម៌របស់ស្រុកយើង។

ពួកខ្ញុំចង់កែប្រែអត្តឥរិយាបទមនុស្សតែដូចជាមិនងាយឡើយ។បើលោកឡឺកឺ
ឯងមិនជឿទេមកអង្គុយមើលខ្ញុំបំពេញការងារទៅនោះដឹងហើយ ៕

អត្ថបទដែលជាប់ទាក់ទង