ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈុត សេរីវ៉ាន់ថងជួបចុងក្រោយជាមួយសៀវ ង៉ុយ

96

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់លើ់សង្វៀនTV5យប់ថ្ងៃទី
២៣តុលានេះអ្នកប្រាល់ជើងខ្លាំងដែលមានរហស្សនាមថាកូនរាហ៊ូមាសឈុតសេរីវ៉ាន់ថងក្លិប
រាហ៊ូកីឡាខេត្តបាត់ដំបងត្រូវប្រកួតជាមួយសៀវ ង៉ុយក្លិបអភិរក្សគុនខ្មែររុងរឿង។
ទោះបីសៀវ ង៉ុយជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែនោះវាជា
រឿងអតីតកាលប៉ុណ្ណោះតែពេលនេះសៀវង៉ុយធ្លាក់ចុះយ៉ាងខ្លាំង។២ប្រកួតរបស់អ្នកប្រដាល់
រូបនេះចាញ់ទាំង២ប្រកួតគឺចាញ់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុនិងចាញ់រិន ដេវីដក្លិបនាគរាជចតុមុខនៅទឹកទី៤ ។
ចំពោះសេរីវ៉ាន់ថងវិញ២ប្រកួតរបស់គេឈ្នះទាំ២ប្រកួតគឺឈ្នះរិន ដេវីដទឹកទី១និងឈ្នះ
វ៉ាន់ វឿនដោយពិន្ទុដាច់តែម្ដង ។ចំពោះការប្រកួតចុងក្រោយបញ្ចប់ពូលនេះនរណាក៏ជឿថា
សឿវ ង៉ុយមិនមែនជាឧបសគ្គសម្រាប់ឈុត សេរីវ៉ាន់ថងឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរអ្នកប្រដាល់វ៉ាន់វឿនជួបប្រកួតជាមួយអ្នកប្រដាល់រិន ដេវីដ។
អ្នកប្រដាល់ទាំង២រូបនេះឈ្នះមួយប្រកួតចាញ់មួយប្រកួតដូចគ្នាហេតុនេះគេត្រូវការឈ្នះដូចគ្នាព្រោះបើនរណាឈ្នះនឹងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែសម្រាប់អ្នកចាញ់គឺហាលអាវនៅត្រឹមនេះតែម្ដង ។
គូនេះអាចនិយាយបានថាជាគូដែលជក់អារម្មខ្លាំងជាមិនខានព្រោះពួកគេសុទ្ធតែត្រូវ
ការកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាតើនរណាមានសំណាងល្អ ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាលើ់ថៃវិញនោះប៊ន ពន្លឹកក្លិបនាគរាជចតុ
មុខប្រកួតជាមួយអ្នកប្រដាល់ថៃPhet Bandornដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

ឃុន ឡាំងកូស៊ីនក្លិបសៅយ៉ាន់នាគាប្រកួតជាមួយអ្នកប្រដាល់ថៃYort Phit ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ជំនួបមិត្តភាពរវាងអ្នកប្រដាលើ់រួមជាតិវិញនោះឃន មហិទ្ធិរិទ្ធមកពីក្លិបនេសថ្ងកខេត្ត
ស្វាយរៀងប្រកួតជាមួយអ្នកប្រដាល់ស៊ាង ឆៃមកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង