ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខាស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE

62

កាលពីព្រឹកមិញថ្ងៃទី ២៨ កញ្ញា ២០១៨ (ម៉ោងនៅញ៉ូវយក​ សហរដ្ឋអាមេរិក)​ នៅសណ្ឋាគារហ៊ីលថុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាង ក្រុមហ៊ុន GE Global Growth និងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ រវាងកម្ពុជានិងមូលនិធិ GE។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងតំណាងក្រុមហ៊ុន GE Global Growth បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ចុះហត្ថលេខាលើស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាព ឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE ដែលចុះហត្ថលេខា ដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន GE Global Growth ដែលនឹងបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព៕

អត្ថបទដែលជាប់ទាក់ទង