ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យក្នុងករណីលួចគ្រឿងអលង្កា ជាប់អន្ទាក់ប៉ូលិស ខណ្ឌច្បារអំពៅ

96

 

ភ្នំពេញ៖លោកអធិការប៉ូលិសខណ្ឌច្បារអំពៅម៉ៅ សឿតបានអោយដឹងថាដោយស្តីពីករណី លួចគ្រឿងអល័ង្កា នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី១៨-១០-២០២២ ម៉ោង១៤និង០០នាទី ។
ជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ។

ហេតុការណ៍ ៖ នៅមុនពេលកើតហេតុជនរងគ្រោះបានចេញទៅលក់ដូរនៅផ្សារ ដោយពុំបានចាក់សោទ្វារផ្ទះនោះទេ ។ស្រាប់តែជនសង្ស័យជិះកង់មកឈប់ក្បែរផ្ទះ រួចចូលផ្ទះជនរងគ្រោះលួចគ្រឿងអល័ង្កាមាន ៖ ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ, ក្រវិលផ្លាកទីនដាំត្បូងពណ៌ស០១គូ, បណ្ដោងខ្សែកផ្លាកទីនរូបព្រះដាំត្បូងពណ៌ស០១ និងត្បូងពណ៌ស០២ គេចខ្លួន។ លុះដល់ថ្ងៃទី២០-១០-២០២២ ម៉ោង១៣ និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ រួមនិងវត្ថុតាង បញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ។
លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)៕

អត្ថបទដែលជាប់ទាក់ទង