ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពិតជាសក្តិសម ហើយជនចម្លើយបែបនេះ

261

ភ្នំពេញ ៖ ថ្ងៃមុនសម្តេចតេជោហ៊ុនសែនបានលើកឡើងថាការកាត់ទោសរបស់តុលាការទៅលើ
ទណ្ឌិតសមរង្ស៉ីឱ្យជាប់ពន្ធនាគារមួយជីវិតគឺជារឿងដ៏ត្រឹមត្រូវបំផុតដោយសារតែមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាទណ្ឌិតក្បត់ជាតិនោះព្រមព្រៀងកាត់ទឹកដីទៅឱ្យជនបរទេសដែលជាជនជាតិភាគតិច។
នែ!បើថាឧ៍ពុកត្រូវរដ្ឋាភិបាលជំនាន់មុនកាត់ទោសប្រហារជីវិតទៅហើយនោះចុះហេតុអ្វីក៏កូននៅតែចូលចិត្តដើរតាមគន្លងឧ៍បែបនេះទៀត? ឬក៏គិតថាខ្លួនជាអ្នកស្នេហាជាតិ ?ខុស
ហើយអាបង ឬ ល្បងបែបនេះគេហៅថាសន្ដានក្បត់ជាតិហើយវើយ ។
នេះចេះស្រុកខ្មែរលុបចោលទោសប្រហារជីវិតចុះបើស្រុកខ្មែរនៅមានច្បាប់កាត់ទោស
ប្រហារជីវិតវិញនោះមិនត្រូវគេហៅថាអាត្រកូលត្រូវគេប្ហារជីវិតទៅហើយទេអ្ហី ។

កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២២សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។
ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិតនិងដកសិទ្ធិធ្វើនយោបាយជាស្ថាពរក្រោមការចោទប្រកាន់ពីបទ ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។
តុលាការភ្នំពេញក្រុងក៏យ៉ាប់ដែរហ្នឹងហ្នាចាំបាច់ប្រកាសចាប់ខ្លួនធ្វោះអ្វីបើម្សៀរូបហ្នឹងប្រកាសយ៉ាងគឃ្លើនថានឹងមកស្រុកខ្មែរនាឆ្នាំ២០២៣ហើយនោះ ។សង្ស័យតែគាត់ចេះតែថាលេង តាម របៀបបង្ហោះប៉េងប៉ោងមើលទឹសខ្យល់ទេមើលទៅ។

ហេស ! ហេសសុខ ៗចុះហត្ថលេខាដែល មានទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងទង់ជាតិម៉ុងតាញ៉ាដែលជាក្រុមអបគមន៍ប្រឆាំងរដ្ឋាភិបាលនៅវៀតណាម។
ថាលោកសមរង្ស៉ីអតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសត្រូវបានសកម្មជនរបស់ខ្លួនទម្លាយអំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយមេដឹកនាំជនជាតិវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិ បើសិនជាគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣៕

អត្ថបទដែលជាប់ទាក់ទង