ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហង្ស សាមឿន ដឹកនាំប្រតិភូគ្រោះមហន្តរាយកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន គ្រោះមហន្តរាយលើកទី១០នៅប្រទេសថៃ

100

ភ្នំពេញ៖ គណៈប្រតិភូដឹកនាំដោយ លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោក ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) លើកទី ១០ និងសន្និសីទភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ COP toAADMER (Conference of Parties- AADMER លើកទី១១ ព្រមទាំងកិច្ចប្រជុំនិងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ អានុពុង់ ផាវចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ AMMDM នៅក្នុងឆ្នាំ ២០២២នេះ ដែលមាន ប្រតិភូ ដែលអញ្ជើមកចូលរួមក្នុងអង្គសន្និសីទនេះ មានរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រងគ្រងគ្រោះមហន្តរាយតំណាងប្រទេសទាំង១០ របស់អាស៊ាន, លេខាធិ ការដ្ឋានអាស៊ាន, និងមឈ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន (AHA Center)។
រដ្ឋមន្រ្តីប្រធានប្រតិភូ និងតំណាងលេខាធិការដ្ឋានអាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងសន្ទរកថា ទៅតាមប្រទេសនីមួយៗ ស្តីពីប្រធានបទនៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ “រួមគ្នាលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ”។
សំរិត

អត្ថបទដែលជាប់ទាក់ទង