ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឈឹម សៅគីនិងក្រុមការងារដាំកូនឈើ ហូបផ្លែបន្ថែម ក្នុងបរិវេណភូមិរបស់ម្ចាស់ផ្ទះ ដើម្បីជាការបំផុស គំនិតផ្ដួចផ្ដើមដាំដុះដំណាំ

213

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមួយខ្នងក្រោយពីជួសជុលរួច និងកូនឈើហូបផ្លែ ដល់ លោក សឿន សុវឿន ជាប្រជាពលរដ្ឋជួបការលំបាកនៅភូមិរលាំង ក្រោមការជួយឧបត្ថម្ភរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហេង ការ៉ូ លោក សាន វិសាល និងលោក ងន តុងហ៊ាង សមាជិកក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ឃុំ សាខាបក្សភូមិ និងប្រជាពលរដ្ឋរស់នៅក្បែរនោះប្រមាណ៤០នាក់ ព្រមទាំងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចូលរួម ប៉ូលីស ប្រជាការពារ និងយុវជន។
ក្រោយមក ឯកឧត្តមប្រធាន អញ្ជើញដឹកនាំក្រុមការងារដាំកូនឈើហូបផ្លែបន្ថែមក្នុងបរិវេណភូមិរបស់ម្ចាស់ផ្ទះ ដើម្បីជាការបំផុសគំនិតផ្ដួចផ្ដើមដាំដុះដំណាំ សម្រាប់កាត់បន្ថយចំណាយប្រចាំថ្ងៃ និងសកម្មភាពថែរក្សាបរិស្ថានបៃតងជុំវិញគេហដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន បានចូលរួមបច្ច័យបុណ្យលោកយាយរបស់ប្រធានប្រជាការពារឃុំទទួលមរណភាពកន្លងទៅថ្មីៗនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង