ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បេីកការដ្ឋាន​ ស្ថាបនាជា គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់​ ឆ្នាំ២០២២

154

ភ្នំពេញ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានបេីកការដ្ឋាន​ ស្ថាបនាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់​ ឆ្នាំ២០២២​ ក្រោមអធិបតីភាព​ លោក​ ជា​ ពិសី​ អភិបាលខណ្ឌទួលគោក​ ដោយមានការអញ្ជេីញចូលរួម​ពី​ លោកអភិបាលរង​ លោកនាយក​-នាយករងរដ្ឋបាលខណ្ឌ​ លោកប្រធានការិយាល័យ​ មន្រ្តី​សាលាខណ្ឌ​ លោកចៅសង្កាត់​ សមាជិកក្រុមប្រឹក្សាសង្កាត់​ ស្មៀន​ មេភូមិ​ ព្រមទាំងប្រជាពលរដ្ឋ​សរុបចំនួន​ ៥០នាក់។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ​ សង្កាត់ផ្សារដេប៉ូទី៣ បានលេីកគម្រោងដាក់លូដោះទឹកទំហំ ០.៦ម៉ែត្រ​​ សរុបប្រវែង​ ៦០០ម៉ែត្រ​ និងជួសជុលផ្លូវអ៊ុតកៅស៊ូអាហ្វស្វាល់ប្រវែង៦៥ម៉ែត្រ​ ផ្លូវ​ចំនួន០៥ខ្សែ​ មានដូចខាងក្រោម ​៖
១-ផ្លូវ១១២(ខាងស្តាំ)​ ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២១៥​ ប្រវែង១៤០ម​ ក្នុងភូមិ១
២-ផ្លូវលេខ២២១(ខាងស្តាំ) ចាប់ពីផ្លូវ១១២ ដល់ផ្លូវ១១៨​ ប្រវែង៩០ម​ ក្នុងភូមិ២​ និង​ ៥
៣-ផ្លូវ១២២(ខាងស្តាំ) ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២២៥​ ប្រវែង៩០ម ក្នុងភូមិ៦
៤-ផ្លូវ១១២(ខាងស្តាំ)​ ចាប់ពីផ្លូវ២៣៣ ដល់ផ្លូវ២៤៥ ប្រវែង១៤០​ម​ ក្នុងភូមិ៤
៥-ផ្លូវលេខ១១៨(ខាងស្តាំ)​ ចាប់ពីផ្លូវ២១៥​ ដល់២២១​ ប្រវែង១៤០ម​ ក្នុងភូមិ១
-ជួសជុលអ៊ុតកៅស៊ូអាល់ស្វាល់​ ផ្លូវលេខ២២៥​ ៦៥មx៧ម។
ក្នុងនោះគម្រោងដាក់លូ​ និងជួលជុលផ្លូវ ចំនួន០៥ខ្សែខាងលេី​ ចំណាយថវិកាសរុបចំនួន​ ១៥២.៥២០.៥០០រៀល៕

អត្ថបទដែលជាប់ទាក់ទង