ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថចាប់ខ្លនស្រីម្នាក់តាមដិកា បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធចេញ​សែក​​ស្អុយ

125

ភ្នំពេញញ ៖ នារីម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​ខ្ចីប្រាក់​គេ​យក​ទៅ​ប្រើ​ប្រាស់​ ​ពេល​សង​វិញ​ចេញ​សែក​ស្អុយ​២​សន្លឹក ។

នារី​ជាប់​សង្ស័យ​ ឈ្មោះ ឡេ​ង ចាន់​បុប្ផា អាយុ​២៣​ឆ្នាំ ជា​អាជីវករ ស្នាក់​នៅ​អាគារ​ខុន​ដូរ UK ទួល​គោក ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​ឆាយ ហុង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​ការ​នៃ​ការ​ចាប់ខ្លួន​នោះ តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​ឡេ​ង ចាន់​បុប្ផា ចំនួន​២​បទល្មើស១-​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​តាម​បញ្ញតិ​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន​និ​ប្រតិបត្តិការ​ទូទាត់​ប្រាក់ និង​២.​បទ រំលោភ​លើ​សេចក្តី​ទុកចិត្ត តាម​មាត្រ​៣៩១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​ពាក្យបណ្តឹង​បញ្ជាក់​ថា ជន​រង​គ្រោះ និង​ឈ្មោះ ឡេ​ង ចាន់​បុប្ផា ជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា បាន​បង្កើត​ការ​ជឿ​ទុកចិត្ត​ទំនាក់ទំនង​ក្នុង​ការងារ​រកស៊ី​ដោយ​មាន​អាសន្ន​អន់​ក្រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន បង្កើត​កិច្ចសន្យា​ខ្ចីប្រាក់​ជាមួយ​គ្នា​មួយ ដោយ​មិន​បាន​ធ្វើ​ជា​លាយ​ល័​ក្ខ​អក្សរ គ្រាន់តែ​ធ្វើ​ដោយ​ផ្ទាល់មាត់​ប៉ុណ្ណោះ គឺ​ជនសង្ស័យ​ឈ្មោះ ឡេ​ង ចាន់​បុប្ផា បាន​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​ហើយ​និយាយ​ថា «​សុំ​ខ្ចីប្រាក់​ពី​ជន​រង​គ្រោះ​យក​ទៅ​ប្រើប្រាស់​ក្នុង​រយៈ ពេល​ខ្លី ករណី​ដែល​ខ្លួន​មិន​សង​ប្រាក់​នោះ​ទេ គេ​និង​ទទួលខុស ត្រូវ​ចំពោះ​មុខ​ច្បាប់ ​។

ពាក្យ​សំដី​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​នោះ​ហើយ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដាច់​ចិត្ត​ប្រគល់​ប្រាក់ ចំនួន​២​លើក​ឲ្យ​ទៅ​ជន​ស ង្ស័​យ​ខ្ចី ដើម្បី​ធ្វើ​ដើមទុន​ប្រកប​មុខរបរ​រកស៊ី លើក​១ ប្រគល់​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២ ចំនួន៦០០០​ដុល្លារ​អា​មេ​រិ​ក និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២២ ចំនួន ២០ ០០ ០ ដុល្លារ​អា​មេ​រិ​ក ដោយ​សន្យា​ខ្ចី​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​ទី​២៧ ខែសីហា ដដែល ​ជនសង្ស័យ​ឈ្មោះ ឡេ​ង ចាន់​បុប្ផា បាន​ចេញ​មូលប្បទានប័ត្រ​«​សែក​ស្អុយ​»​ចំនួន​២​សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង សែក​១​សន្លឹក​មាន​ទឹកប្រាក់ ៦ ០០០​ដុល្លារ​អា​មេ​រិ​ក និង​សែក​មួយ​សន្លឹក​ទៀត​ទឹកប្រាក់​ចំនួន ៥០០០០ ដុល្លារ​អា​មេ​រិ​ក ជា​ការ​ទូទាត់​សង​ទៅ​ដើមបណ្តឹង​វិញ​។ លុះដល់​ពេល​ជន​រង​គ្រោះ បាន​យក​មូលប្បទានប័ត្រ​ទាំង​២សន្លឹក​នោះ ទៅ​បើកប្រាក់​ពី​ធនា គារ ទើប​ខាង​ធនាគារ​ឆ្លើយ​តប​មក​វិញ​ជា​សែក​អត់​មាន​សាច់ប្រាក់ ពោល​គឺ «​សែក​ស្អុយ​» ។

ដោយ​ទ​ង្វើ​ប្រព្រឹត្ត​ខុស​ពី​កិច្ចសន្យា​នោះ​ហើយ ទើប​ជន​រង​គ្រោះ​បាន​ព្យាយាម​ទាក់ទង​ទៅ​ជនសង្ស័យ ដើម្បី​រក​ដំណោះ​ទូទាត់​ប្រាក់​មក​វិញ តែ​ជនសង្ស័យ​ពន្យា​ពេល និង​គេចវេស​រហូត ដោយ​មិន​ទទួលខុសត្រូវ​ដូច​អ្វី​ពេល​ដែល​ខ្លួន​មាន​អាសន្ន​អន់​ក្រ រត់​ទៅ​រក​ខ្ចីប្រាក់​គេ​នោះ​ឡើយ ដូច្នោះ​ហើយ​ទើប​ឲ្យ​ជន​រង​គ្រោះ សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​តាម​ផ្លូវច្បាប់​នោះ ។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា​ នេះ តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ ៕

អត្ថបទដែលជាប់ទាក់ទង