ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់Wurkz:សប្ដាមុនខ្មែរចាញ់ទាំង២ចុះសប្ដាហ៍នេះ ?

116

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សេក្រវាត់Wurkរដូវកាលទី២លើសង្វៀន អាស៊ីអាគ្នេយ៍រសៀល ថ្ងៃទី៣០កញ្ញានេះមិនដឹង
ថាអ្នកប្រដាល់កម្ពុជាដណ្ដើម បានជ័យជំនះឬទេ ព្រោះសប្ដាហ៍មុនអ្នកប្រដាល់កម្ពុជា២រូបសុទ្ធតែចាញ់អ្នកប្រដាល់ថៃដូចគ្នា ។

​រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃកៅ អាហ៍(Kao Ah) ។សារ័ត្នធ្លាប់ ចូលរួមប្រជែងយកខ្សែក្រវាត់ញឹកញាប់ណាស់ តែមិនដែលដណ្ដើមបានឡើយ ។ចំពោះអ្នកប្រដាល់ថៃ កៅ អាហ៍វិញ

កេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះ ខ្លាំងឬខ្សោយនោះទេតែទំនងជាមិនអន់ឡើយ ។

​សារ័ត្នក៏មិនអន់ដែរតែពេលប្រកួតជាមួយអ្នកប្រដាល់បរទេស គេហាក់ដូចជាចាញ់ប្រៀបគេទៅវិញ ។អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៥៩ដង ចាញ់១៦ដង និងស្មើពិន្ទុ៤ដង ។ ចំពោះកៅ អាហ៍វិញមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៣ដង ចាញ់៩ដង ។សារ័ត្នអាចឈ្នះកៅ អាហ៍ឬទេ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃភេច អារុណ(Pheach Aroun) ។

​អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ប្រកួតគ្នាពីមុនមកទេ ទោះបីអារុណធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ក៏ដោយ ។ចិត្រាធ្លាប់ចូលរួមប្រជែងយកខ្សែក្រវាត់ដែរ តែមិនដណ្ដើមបានជោគជ័យឡើយ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៧ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។

​ចំពោះភេច អារុណវិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៨០ដង ចាញ់១០ដង ។គេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងគ្រាន់បើ ។ ជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អរហ័សនិងមានកលល្បិចខ្ពស់ណាស់ ។ជំនួប
នេះមិនដឹងថានរណាមានសំណាងល្អនោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង