ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល គ្រូបង្វឹកនិងមន្ត្រីបច្ចេកទេសជីជីតស៊ូ

122

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិតមូលដា្ឋន ដែលចាប់ផ្ដើមពីថ្ងៃទី២១មកនោះបានបញ្ចប់ជាស្ថាពរហើយនាថ្ងៃទី២៤តុលាម្សិលម៉ិញនេះ ។
វគ្គនេះគឺជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។លោកបណ្ឌិតសេង ប៊ុនសុងប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកទឹកចិត្តសិក្ខាកាម
ទាំងអស់ត្រូវបន្តការខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតដើម្បីត្រៀមចូលរួមដឹកនាំការប្រកួត ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ក្រោយពេលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
លោកជឿជាក់ថាអ្នកពាក់ព័ន្ធក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជានឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដណ្តើមសមិទ្ធផលជូនជាតិមាតុភូមិក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។

ប្រធានសហព័ន្ធរូបនេះបានជំរុញឲ្យសិក្ខាកាមទាំងអស់គោរពនូវវិន័យក្នុងសកម្មភាពរបស់ខ្លួន គឺក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើឲ្យបានល្អប្រសើរ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ។ ពេលនេះ មន្ត្រីអាជ្ញាកណ្តាលគ្រូបង្វឹកមន្ត្រីបច្ចេកទេសទាំងអស់គឺអ្នកដឹកនាំហើយៗក្នុងនាមជាអ្នកកាត់សេចក្តីក្នុងពេលប្រកួតត្រូវពង្រឹងស្មារតីកាត់សេចក្តីឲ្យមានភាពសុក្រឹតយុត្តិធម៌ឲ្យស្របតាមស្មារតីកីឡា។

លោក សៀន សុភក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថា ជឺជីតស៊ូ គឺជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជាពិសេសសហព័ន្ធមានកញ្ញាខាន់ជេសាដែលជាកីឡាការិនីឆ្នើមធ្លាប់ដណ្ដើមបានមេដាយ
ជាច្រើនជូនជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស នាពេលនេះ គឺដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលគ្រូបង្វឹកនិងមន្ត្រីបច្ចេកទេសកីឡា
កម្រិតមូលដ្ឋានជា ជាលើ

កដំបូងនេះ។ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួមចំនួន៤៩នាក់ ក្រោមការចែករំលែកចំណេះដឹង បទពិសោធពីគ្រូឧទ្ទេសចំនួន៥នាក់ (ជនជាតិខ្មែរ២នាក់ ថៃម្នាក់ ហូឡង់ម្នាក់ និងអាមេរិកម្នាក់ ដោយផ្តោតសំខាន់លើ៥មុខ ដូចជាអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show មេរៀន Sport Data។
ដើម្បីបន្តនូវការអភិវឌ្ឍវិស័យកីឡាជំនាញរបស់ខ្លួនឲ្យកាន់តែរឹងមាំក្នុងគុណភាពបច្ចេកទេសបន្ថែមលោកអគ្គលេខាធិការបានបញ្ជាក់ថាសហព័ន្ធគ្រោងនឹងបញ្ជូនប្រតិភូកីឡាជឺជីតស៊ូទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជីជីតស៊ូ ជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ពីថ្ងៃទី២៧ ខែតុលា ដល់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម៕

អត្ថបទដែលជាប់ទាក់ទង