ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ ត្រូវ​នគរបាលឃាត់ខ្លួន តាម​ដីកា​តុលា​ការ​ ពីបទ ឆបោក

59

ខេត្តកោះកុង៖ នៅថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង​១៥​ និង​០០នាទី​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយ​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ឃាត់​ខ្លួន​មុខសញ្ញាសង្ស័យឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរគ្មាន​ មានទីលំនៅ បច្ចុប្បន្នស្ថិតនៅផ្លូវលំភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ​ ខ័ណ្ឌប្ញស្សីកែវ​ រាជធានីភ្នំពេញ​ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនពីបទ​ ៖​ ឆបោកតាមបណ្តឹងរបស់ឈ្មោះ​ សែស ប្រាក់ពិសិដ្ឋ។ មុខសញ្ញាសង្ស័យខាងលេី​ រកឃើញនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្ន​ ជន​សង្ស័យ​ បានប្រគល់ទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង