ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងចាន ឆ្នាំងវត្តមានជើង

171

ភ្នំពេញ ៖ វាជារឿងពិតមិនមែឺននាយឡឺកឺខ្ញចុះតែនឹកឃើញលើកយករឿងវត្ត មកនិយាយលេងនោះទេ បើមិនជឿទៅសួរសង្គ្រាជវត្តទៅដឹងថាពិតឬមិនពិតហើយ។
វត្តដែលពរះសង្ឃគង់នៅនោះតែងតែមានចានឆ្នាំងស្លាបព្រាសមផ្ទាល់របស់វត្តហើយដើម្បីកុំឲ្យច្រឡំជាមួយកម្មសិទ្ធរបស់ចំណុះជើងវត្តនោះវត្តនីមួយៗតែងតែធ្វើអ្វីដើម្បីជាការសម្គាល់ពីកម្មសិទ្ធរបស់វត្ត ។

វត្តភាគច្រើនគឺសរសេរទុជាចំណាំដោយអក្សរ” វ ”ដែលមានន័យថាវត្ត។អ្វីៗទាំងនេះ
ឧបាសក ឧបាសិការចំណុះដែលមានរវល់បុណ្យ ទានអាចខ្ចីបានហើយមានវត្តខ្លះមានរហូតដល់រោងសម្រាប់ចំណុះជើងវត្តខ្ចីទៀតផង ។

មានវត្តមួយតែងតែបាត់ចាន ឆ្នាំងល្អៗរបស់ខ្លួនព្រះសង្ឃដែលគង់នៅទីនោះរួមទាំងសង្គ្រាជ គ្រូត្រឆ្វេ ស្ដាំចេះតែឆ្ងល់ថាចាន ឆ្នាំងរបស់វត្តចេះតែបាត់បង់ឬក៏បែកតែបើបែកបាក់ក៏គង់តែឃើញចំណែកដែលបែកនោះដែរ ។

ថ្ងៃមុនមានវត្តមួយត្រូវឧបានសក ឧបាសិការចំណុះជើងវត្តនិមន្ដទៅទេសនាដោយនិមន្ដ១០អង្គផ្សេងទៀតទៅឆាន់ នៅកន្លែងបុណ្យមួយពេលថ្ងៃត្រង់។កំពុងតែឆាន់លោកគ្រូចៅអធិការក៏ប្រទះឃើញចាន ឆ្នាំងរបស់វត្តនៅក្នុងផ្ទះចំណុំជើងវត្តនោះ។

លោកចៅអធិការមិនមានមាត់ ក អ្វីឡើយគ្រាន់តែទាញចាន ឆ្នាំងនោះមកវាយឲ្យកំពិតកំពាវអស់ជាមួយនឹងសំដីថា ”ពួកឯងនេះសមនឹងវាយឲ្យកំពិតបែបនេះហើយព្រោះវត្តមិនចេះនៅទេមកនៅតែផ្ទះញោម។”
ក្រោយពីវាយឲ្យកំពិតហើយចៅអធិការងាកមកមានសង្ឃដីការជាមួយម្ចាស់ដើមបុណ្យថា”ញោមកុំខឹងតែអាត្មាថ្វើនេះ ដើម្បីឲ្យវារាងចាលកុំឲ្យចានឆ្នាំដទៃៗទៀតចេះតែយកគម្រូអាក្រក់ដើរចោលវត្តបែបនេះទៀត”៕

អត្ថបទដែលជាប់ទាក់ទង