ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាប់ជាប់គុកម្តងហើយមិនរៀង ធ្វើសកម្មភាពគាស់ សោរ លួច ម៉ូតូនគរបាល ខណ្ឌទួលគោកឃាត់ខ្លួនបញ្ជូនទៅដេកគុកវិញ

57

 

ភ្នំពេញ ៖ នគរបាល ប៉ុស្តិ៍ រដ្ឋបាល ផ្សារ ដេប៉ូ ៣ នៅ ថ្ងៃ សុក្រ ៤ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព . ស ២៥៦២ ត្រូវ និង ថ្ងៃ ទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលា ម៉ោង ប្រហែល ៥ ព្រឹក បាន ឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ជាក់ស្តែង ពី បទ លួច មាន ស្ថាន ទម្ងន់ទោស ( គាស់ សោរ លួច ម៉ូតូ ) ប្រ ព្រឹត្ត នៅ ចំណុច ផ្ទះ លេខ ៩Eo ផ្លូវ ១១២ ក្រុម ១ ភូមិ ១ សង្កាត់ ផ្សារ ដេប៉ូ ៣ ខណ្ឌ រាជធានី ភ្នំពេញ ។

       ជនសង្ស័យ មានឈ្មោះ កែវ សុខ កាន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់ នៅផ្ទះ ពុំ ចាំ លេខ ផ្លូវ ១៥៤ ក្រុម ៣៩ សង្កាត់ ផ្សារ កណ្តាល ទី ១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

     ប៉ូលីសបញ្ជាក់អោយដឹងថា តាម រយៈ ការ ធ្វើតេស្ត លើ ទឹកនោម បញ្ជាក់ ថា វិជ្ជមាន ( មាន សារធាតុ ញៀន ) ហើយជនសង្ស័យ កែវ សុខ កាន នេះក៏ជាជនធ្លាប់ ជាប់ ពន្ធនាគារ ព្រៃ សរ យ:ពេល ជាង១ ខែក្នុង ឆ្នាំ២០១៦ ពីបទជួញដូរ គ្រឿងញៀន ។

វត្ថុ តាង ចាប់ យក រួម មាន ៖ ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក Suzuki Viva ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1Q-8279 ពាក់ ស្លាក លេខ ភ្នំពេញ 1GP-5237 ( ជា ម៉ូតូ របស់ ជនសង្ស័យ ជិះ ធ្វើ សកម្មភាព ) ដែក សំប៉ែត កែ ឆ្នៃ ចុង ស្រួច សំរាប់ កាច់ក ម៉ូតូ ០១ , ដែក លួស ស សៃ កែ ឆ្នៃ សំរាប់ ឆ្កឹស មេសោ ចំនួន ០១ , កូនសោ ចិញ្ចៀន លេខ ០៨ ចំនួន ០១ លេខ ១៤ ចំនួន ០១( ជា របស់ ជនសង្ស័យ ), ម៉ូតូ Honda Wavi ព ណ៏ ខៀវ ០១ គ្រឿង សេរី ២០១៥ គ្មាន ស្លាក លេខ សំរាប់ អូស រឺ មក ( ជា របស់ ជន រង គ្រោះ ) ដែល ជនសង្ស័យ លួច សមត្ថកិច្ច យើង បាន ធ្វើការ ប្រគល់ ជូន ជន រង គ្រោះ វិញ ។

ជន រង គ្រោះ ឈ្មោះ ជី ឡា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ខ្មែរ មុខរប រត់ ម៉ូតូ កង់ បី ស្នាក់ នៅផ្ទះ លេខ ៩ អឺ ១ ផ្លូវ ១១២ ក្រុម ១ ភូមិ ១ សង្កាត់ ផ្សារ ដេប៉ូ ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

     បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន ឃាត់ខ្លួន ជា បណ្តោះអាសន្ន នៅ អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាម នីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង