អភិបាលខេត្តកំពង់ចាមចុះសួរសុខទុក្ខសិស្សទើបប្រលងជាប់បាក់ឌុប ដែលបាននិងកំពុងនាំគ្នា សំរុកទៅដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀន
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានចុះទៅជួបសួរសុខទុក្ខ និងជូនពរសិស្សានុសិស្សដែលទើបប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ ហើយពួកគេបាននិងកំពុងនាំគ្នា សំរុកទៅដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀន នៅក្នុងខេត្តកំពង់ចាម។
ក្រោយពីបានទទួលលទ្ធផលល្អក្នុងការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិស្សានុសិស្សនៅក្នុងខេត្តកំពង់ចាម បាននាំគ្នា សំរុកមកដាក់ពាក្យប្រឡងគ្រូ មានទាំងគ្រូ បឋម សិក្សា មតេយ្យសិក្សា និង អនុវិទ្យាល័យ ផងដេរ។
បើតាមការអោយដឹងពីប្អូនៗទាំងនោះបានអោយដឹងថា ពួកគេមកដាក់ពាក្យប្រលងគ្រូនាពេលនេះគឺ ៖ មកពីពួកគេស្រលាញ់នូវការបង្រៀន ចង់ពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ចង់ចែករំលែកចំណេះដឹងទៅអោយក្មេងជំនាន់ក្រោយ អោយមានប្រសិទ្ធភាព និងគុណភាពនៃការរៀនសូត្រ ដើម្បីជាទុនក្នុងការ អភិវឌ្ឍខ្លួនឯងនិងសង្គមជាតិទៅថ្ងៃអនាគត់ និងអ្វីដែលពិសេសជាងនេះទៀតនោះ គឺ ជាការងារដែលពួកគេចូលចិត្ត និងទទួលបានថវិការទៀងទាត់មួយសម្រាប់ពួកគេក្នុងការរស់នៅទៅថ្ងៃមុខ។
យោងតាមសេចក្ដីប្រកាស់របស់ក្រសួង អប់រំយុវជន និងកីឡា បានអោយដឹងថានៅឆ្នាំ២០១៨នេះ ក្រសួងត្រូវការជ្រើសរើស គ្រូបង្រៀនជាច្រើនរួមមានគ្រូ បឋមសិក្សា ១៦០០នាក់ ក្នុងនោះតាមប្រព័ន្ធបណ្ដុះបណ្ដាល( 12+2 ចំនួន ១៣៣០០នាក់ និង 12+4 ចំនួន៣០០នាក់ )និងគ្រូ មតេយ្យសិក្សាចំនួន ២០០នាក់ រយៈពេលបណ្ដុះបណ្ដាល2ឆ្នាំ និង 4ឆ្នាំចាប់ពិថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៨ នៅតាមវិទ្យាស្ថានគរុកោសល្យ និង វិក្រឹតការខេត្ត និង សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម។ ក្នុងនោះនៅក្នុងខេត្តកំពង់ចាម គឺ មានចំនួន គរុសិស្សបឋមសិក្សា 12+2 (៨៥នាក់) 12+4 (១៥នាក់) និង គរុសិស្សមត្តេយ្យសិក្សាចំនួន ១៥នាក់ផងដែរ៕