ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកអីវ៉ាន់ចាប់ហួយ របស់ ក្រុមហ៊ុន គា ធី ក្រឡាប់ដោយខ្លួនឯង នៅស្រុកកោះកុង

106

ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩:០៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ នៅចំណុចស្ពានអូរអណ្តាត ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយ រថយន្តក្រឡាប់ខ្លួនឯង បណ្តាលមកពីបើកបរក្នុងស្ថានភាពល្បឿនលឿនហួសកំណត់ ជាន់ហ្វ្រាំងក្រឡាប់តែម្តង រថយន្តបង្ករម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ សំបកឪឡឹក (ប្រភេទរថយន្តសណ្តោង) ក្បាលរថយន្តពាក់ស្លាក់លេខ ភ្នំពេញ 3B-4374 រ៉ឺម៉ក់សណោងពាក់ស្លាក់លេខ ភ្នំពេញ 4A-0736 ដឹកអីវ៉ាន់ចាប់ហួយ របស់ ក្រុមហ៊ុន គា ធី បើកបរឈ្មោះ ម៉ុន មេត្តា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិអន្លុង ឃុំកណ្តោលដុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) និងអ្នករួមដំណើ របួសធ្ងន់ (ត្រូវជាប្រពន្ធ) ដឹកសង្គ្រោះយកទៅ មន្ទីរពេទ្យស្រុកបូទុមសាគរ កំលាំងយើង កំពុងទំនាក់ទំនងយកសាវតា។

ករណីនេះកំលាំងអធិការដ្ឋាន សហកាជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង និងកម្លាំងពាក់ព័ន្ធ ចុះអន្តរាគមន៍ ជួយសង្គ្រោះ ដល់កន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង