ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកាន់បិណ្ឌវេនទី៥នៅវត្តលង្កា

83


ភ្នំពេញ៖កាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៨កន្លងមកនេះ សាលារាជធានីភ្នំពេញរួមជាមួយ មន្ត្រីចំណុះអោយសាលារាជធានី បានធ្វើពិធីសូត្រមន្តវេនកាន់បិណ្ឌ នៅវត្តលង្កាកុសុម៉ារាមក្រោមការចូលរួម ពីលោកស្រីអភិបាលរងកែវពិសីតំណាង លោកអភិបាលរាជធានីភ្នំពេញ ស្របទៅដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា កំពុងចូលរួមអបអរសាទរ ក្នុងពីធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០១៨នេះ ។
ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌវេន5នេះ សាលារាជធានីបាន នាំយកនូគ្រឿងឧបភោគ បរិភោគ ទេយ្យទាន នឹងបច្ច័យទៅវេប្រគេន ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាមាន:អង្ករ .មី .ទឹកក្រូច .ទឹកបរិសុទ្ធ .ទេយ្យវត្ថុនឹងបច្ច័យ ដែលបានចូលរួមពីចំណុះ អោយរដ្ឋបាលសាលារាជធានី នូវបច្ច័យជិត30លានរៀល។ ព្រមទាំងរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ បង្សុកូល ឧទ្ទិសមគ្គផលជូនដល់បុព្វការីជន មានមាតា បីតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តាន្ត ដែលបានចែកឋាន ទៅកាន់លោកខាងមុខពិសេសក៏បាន ឧទ្ទិសមហាកុសល ដែលបានធ្វើក្នុង កម្មវិធីបុណ្យកាន់បិណ្ឌជូនដល់ ដួងវិញ្ញាណក្ខន្ត វីរ:យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ នឹងទឹកដី នារយ:ពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង