ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ែអើយកូនលាហើយមិនបានទៅបុណ្យភ្ជុំទេបើម៉ូតូលឿនជ្រុល ទៅបុកទ្រូងផ្លូវស្លាប់ម្នាក់របួសធ្ងន់៣នាក់

86

​ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងនិង៣នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូបោះពួយល្បឿនលឿនតាមផ្លូវ៥០ម៉ែត្រស្ថានភាពផ្លូវងងឹត ជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវ។
ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ អ្នកភូមិឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ កែវ ម៉េងគង់ អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រឬកយាយហាយ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកឌុប។ ចំណែកអ្នករងរបួសធ្ងន់ទាំង៣នាក់ ទី១ឈ្មោះ សុំ អីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ល្វាទាប ឃុំកំពុងកុង ស្រុកកោះធំខេត្តកណ្ដាលរបួសបាក់ជើង ។ ទី២ឈ្មោះ ឈិ ឆើត ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិឃុំជសមួយគ្នា ចំណែកអ្នកទី៣មិនស្គាល់អត្តសញ្ញាណ ។

អ្នលភូមិបន្តថា៖មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ អ៊ី ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-2731 បើកម៉ូតូ បោះពួយក្នុងល្បឿនលឿនពីលិច ទៅកើត តាមផ្លូវ៥០ម៉ែត្រលុះដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវងងឹតឈឹង បានជ្រុលទៅបុកខឿនទ្រូងផ្លូវបណ្តលឲ្យបោកក្បាលស្លាប់ម្នាក់ភ្លាមៗនៅកន្លែង និង៣នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ រួចដឹកសពយកទៅដំកល់នៅវត្តទឹកថ្លាក្នុង ខណ្ឌសែនសុខរងចាំសាច់ញាតិមកទទួលយកទៅស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង