ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៧មករា អញ្ជើញសួរសុខទុក្ខលោក ណុប ផា អភិបាលរងខណ្ឌ៧មករា កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

83

ភ្នំពេញ៖នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២២
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយលោក-លោកស្រី អភិបាលរង គណៈនាយក លោក-លោកស្រីប្រធានការិយាល័យ និងមន្ដ្រីសាលាខណ្ឌ៧មករា បានអញ្ជើញសួរសុខទុក្ខលោក ណុប ផា អភិបាលរងខណ្ឌ៧មករា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាល ខណ្ឌ៧មករាបានសាកសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យបន្ដយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរឲ្យលោកអភិបាលរង ឆាប់ជាសះស្បើយពីជំងឺ ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ២,០០០,០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង