លោកប្រមុខស៊ី អំពាវនាវឱ្យកងទ័ព ពង្រឹងការហ្វឹកហ្វឺន និងការត្រៀមរៀបចំសង្គ្រាម
ប្រធានាធិបតីចិន លោកស៊ីជីនភីង បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការហ្វឹកហ្វឺនយោធា និងការត្រៀមរៀបចំសង្គ្រាម របស់កងកម្លាំងប្រដាប់អាវុធ និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឈ្នះសង្គ្រាម។
លោកបានសង្កត់ធ្ងន់ ទៅលើការអនុវត្តជាក់ស្តែង នៃការគិតគូររបស់បក្ស ចំពោះការពង្រឹងកងទ័ព ក្នុងយុគសម័យថ្មី និងយុទ្ធសាស្ត្រយោធា សម្រាប់លក្ខខណ្ឌថ្មី។
លោកស៊ី ក៏ជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងត្រួតពិនិត្យ កងទ័ពរំដោះប្រជាជនចិនទី 79 នៅខេត្តលាវនីង ប្រទេសចិន ភាគឦសាន។
លោកប្រធានាធិបតី បានកោតសរសើរគំនិត របស់ពួកទាហាន អំពីការបង្កើតគំនិតថ្មីៗ ស្តីពីការសម្របសម្រួលបញ្ជាការកម្មវិធីសង្រ្គាម និងការច្នៃប្រឌិតឧបករណ៍ នៅពេលដែលមកទស្សនា តំបន់ហ្វឹកហាត់កងទ័ព។
ការជិះឧទ្ធម្ភាគចក្រយោធា Z-10 ជាយន្តហោះចម្បាំងជំនាន់ទីបី ដែលត្រូវបានបង្កើត និងផលិតដោយឯករាជ្យ ដោយចិន លោកស៊ី បានរៀបចំប្រព័ន្ធអាវុធ និងប្រព័ន្ធការមើលឃើញនៅលើអាកាស ដើម្បីទទួលបានការយល់ដឹង អំពីអាវុធចម្បាំងសំខាន់ៗ។
ក្នុងអំឡុងពេលហ្វឹកហាត់យោធាប្រយុទ្ធ តម្រង់ឆ្ពោះទៅមុខ លោកស៊ី បានអះអាងពីគុណភាពដ៏ល្អ ដែលបានបង្ហាញដោយកងទ័ព។ ឧទ្ធម្ភាគចក្រជាច្រើន បានឆ្លងកាត់ប៉មអាកាសយានិក ក្នុងការបង្កើតសមរភូមិ ដែលបង្ហាញលទ្ធផល នៃការហ្វឹកហ្វឺនយោធាប្រយុទ្ធយុទ្ធសាស្ត្ររបស់ពួកគេ។
ក្រោយមកលោកស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រើប្រាស់ការហ្វឹកហ្វឺនយោធា ដើម្បីត្រៀមខ្លួនប្រយុទ្ធប្រឆាំង ។
ដោយទទូចដល់ការកសាងកងកម្លាំងថ្មី ដើម្បីបង្កើនល្បឿន គាត់បាននិយាយថា ពួកគេគួរតែមានភាពសកម្ម នៅក្នុងប្រតិបត្តិការប្រយុទ្ធ។
លោកស៊ី ក៏បានអំពាវនាវឱ្យមានកំណែទម្រង់ស៊ីជម្រៅ នៅក្នុងអគារយោធា រួមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធ ប្រព័ន្ធថ្មីនិងគោលនយោបាយ និងការបង្កើតអាវុធថ្មី។
លោកស៊ី បានមានប្រសាសន៍បន្ថែមទៀតថា កងទ័ពត្រូវតែបង្កើនការយល់ដឹង ផ្នែកនយោបាយរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅ នៃការកសាងកងទ័ពដ៏រឹងមាំមួយ។
ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) បានថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាមួយនៅខេត្តឡៅនីង ប្រទេសចិន នាថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2018 ៕