ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងអាវុធហត្ថខេត្តព្រៃវែង តាមចាប់ជនល្មើសពាក់ព័ន្ឋករណីឃាតកម្ម​

75


ព្រៃវែង៖​ ដោយមានបទបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន​ គឹមសាន​ មេបញ្ជាការអាវុហត្ថខេត្តព្រៃវែង កំលាំងមន្ទីរយុត្តិធម៌អាវុធហហត្ថខេត្តព្រៃវែង​ ដឹកនាំដោយលោកវត្រី​ ផាត់​ សុជោត​ ប្រធានមន្ទីរ​ បានពន្លាតដែនសមត្ថកិច្ចសហការណ៍ជាមួយកម្លាំងអ.ហស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជយ័​ បានចុះអនុវត្តន៍ដីកាបញ្ជារអោយចូលខ្លួនលេខ០៨/២០១៨ចុះថ្ងៃទី២៦.៩.២០១៨.ចេញដោយលោកមាស​ សុភក្តិ ព្រ:រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង​ អនុវត្តន៍ទៅលើជនសង្សយ័ឈ្មោះហ៊ាង គឹមហុង ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ទីលំនៅភូមិកោះខ្ជាយ​ ឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែងដែលជាប់ពាក់ពន្ធ័ករណីឃាដកម្ម​ កាលពីថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៨​ នៅចំណុចភូមិព្រះអណ្ដូង​ ឃុំស្វាយជ្រុំ​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ក្រោយកើតហេតុជននេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។

នៅម៉ោង១៧ ‘១០នាទី​ កំលាំងយើងបានឃាត់ខ្លួនជនសង្សយ័ឈ្មោះ ហ៊ាង គឹមហុង បាននៅចំណុច(VA41660 65720)ស្តិតក្នុងភូមិ​ ស្រែក្រសាំង ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ សម្ភារដកហូតពីជនសង្ស័យមាន ៖ គ្រាប់បែកដៃ ១គ្រាប់
ទូរស័ព្វដៃម៉ាកAIS ពណ៍ខ្មៅ១គ្រឿង ។

ក្រោយឃាត់ខ្លួនបាន កម្លាំងអាវុធហត្ថ ខេត្តឧត្តរមានជយ័បានប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងអោយមកកម្លាំងអហខេត្តព្រៃវែង។
បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាងឃាត់ នៅអាវុធហត្ថខេត្តព្រៃវែង​ ដើម្បីអនុវត្តន៍នីតិវិធីបន្ត។

អត្ថបទដែលជាប់ទាក់ទង