ទិវាកីឡាអាស៊ាន_និងអាស៊ានហាត់ប្រាណដើម្បីសុខភាព
រាជធានីភ្នំពេញ ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ “ជិះកង់ដើម្បីសុខភាព” ។
ការរៀបចំទិវានេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងពី សារប្រយោជន៍នៃការហាត់ប្រាណ ដើម្បីឱ្យមានការចូលរួម គាំទ្រ និងហាត់ប្រាណទទួលបានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត និងនាំមកនូវសាមគ្គីភាព ការរស់នៅជាសហគមន៍ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងការរស់នៅប្រកបដោយសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងសហគមន៍អាស៊ាន។