ជនរងគ្រោះម្នាក់ រងរបួសក្បាលធ្ងន់ធ្ងរដោយសារទំនាស់ពាក្យសម្ដី ត្រូវជនល្មើស វាយនិងត្បូងចប បញ្ជូនទៅពេទ្យសង្រ្គោះបន្ទាន់
កំពង់ស្ពឺ ៖ កំលាំងនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលសំរោងទង បានឃាត់ខ្លួនបុរសម្នាក់(ជនល្មើស) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ពាក់ព័ន្ធនិងអំពើហឹង្សាដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ គឹម ស្រីណេត ភេទស្រី អាយុ ១៨ឆ្នាំ នៅវេលាម៉ោង ១២និង០៥ នាទី នាថ្ងៃអាទិត្យទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ បង្កឡើងដោយឈ្មោះ ម៉ូវ ឈុនលឹម ហៅ ជ្រឹង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង មូលហេតុ ជនល្មើសឈ្មោះ ម៉ូវ ឈុនលឹម ហៅ ជ្រឹង ខឹងនិងជនរងគ្រោះថាបាននិយាយមើលងាយខ្លួន ។ បណ្តាលឲ្យរបួសត្រង់ក្បាល ធ្ងន់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើការបញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជន(ទន្លេ កន្ទិល)។
តាមចម្លើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានយកត្បូងចបកាប់ដី កាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ជនល្មើសជាមនុស្សញៀនស្រាជាប្រចាំ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានផ្នែកព្រហ្មទណ្ឌស្រុក កសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តចាត់កាតាមនីតិវិធី៕