ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាមួយថ្នាំញៀន ១៨កញ្ចប់

89


កណ្តាល៖ ជនសង្ស័យ ០៣នាក់ ជាមួយថ្នាំញៀន ១៨កញ្ចប់ នៅថ្ងៃទី២៩ខែកញ្ញា ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ២១:១៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បាបចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ០៣នាក់៖
១-ឈ្មោះ អូន ប៊ុនថេង (ហៅ ថង) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។
២-ឈ្មោះ សុង ស្រីមាស ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣-ឈ្មោះ វុន ភារុណ (ហៅ ដូច) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៨កញ្ចប់ ទូរស័ព្ទចំនួន ០២គ្រឿង ដាវដែកចំនួន ០១ដើម
សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច៕

អត្ថបទដែលជាប់ទាក់ទង