ចាប់ជនជាតិចិន៣នាក់ជួញគ្រឿងញៀន
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲយដឹងថា ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០នាទី កម្លាំងអធិការដ្ឋានគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ១នាក់ ស្ថិតនៅក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
១-ជនសង្ស័យឈ្មោះ ចាំង វ៉ាង់តាវ ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខរបរជាងឈើ ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា ២កញ្ចប់ធំ និង ៥កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង ។
បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ យើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត នៅវេលាម៉ោង ១១ កម្លាំងអធិការដ្ឋានគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតនៅក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ១-ជនសង្ស័យឈ្មោះ សុខ លី ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខរបរជាងម៉ាស៉ីន ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ជនសង្ស័យឈ្មោះ ដាំ គីមដែប ភេទ ស្រី អាយុ ៥០ ឆ្នាំ មុខរបរម៉ាស្សាតាមមាត់សមុទ្រ ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ធំ និង១កញ្ចប់តូច៕