ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតជប៉ុននិងភរិយា ទៅបុណ្យភ្ជុំបិណ្ឌនៅវត្តឧណ្ណាលោម

163

ភ្នំពេញ៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានប្រកាសថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងភរិយា បានអញ្ជើញទៅធ្វើបុណ្យនៅវត្តឧណ្ណាលោម ដើម្បីអុជធូប ដាក់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ។ កាយវិការរបស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងចំពោះទឹកចិត្តរបស់លោក។

តាមរយៈខ្សែវីដេអូ ដែលផ្សព្វផ្សាយផេកហ្វេសប៊ុករបស់ស្ថានទូតជប៉ុន មានចំណងជើងថា “៦០វិនាទីពីលោកទូតជប៉ុន”
លោកទូតនិយាយអំពីពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា “ជម្រាបសួរអស់លោក លោកស្រី តើបានទៅវត្តហើយឬនៅ? ថ្ងៃនេះ (ទី២៩កញ្ញា) ខ្ញុំបានមកវត្តវណ្ណាលោម ហើយខ្ញុំបានសម្តែងនូវការកោតសរសើរ នៃការរៀបចំពិធិបុណ្យភ្ជុំ ដូចជា ការប្រគេនចង្ហាន់ មានម្ហូបអហារ ស្លាធម៌ជាដើម ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ជីដូនជីតាញាតិការទាំង៧សណ្តាន ដែលបានចែកឋានក្នុងឱកាស នាពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំសូមជូនពរ លោក លោកស្រី សម្បាយរីករាយនឹងការជួបជុំគ្រួសារ និងដំណើរកម្សាន្តប្រកបដោយ សុវត្ថិភាព សូមអរគុណ”៕


អត្ថបទដែលជាប់ទាក់ទង