ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ

499

ទីក្រុងញូវយ៉ក៖ នៅម៉ោងប្រមាណ ៨៖៥៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវម៉ោងប្រមាណ ៧៖៥៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញហើយ។

តាមជើងយន្តហោះខាងលើសម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូនឹងហោះមកដល់កម្ពុជានៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ដំណើរអញ្ជើញទៅកាន់ទឹកដីសហរដ្ឋអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ។

ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានគេចាត់ទុកជាដំណើរមួយដែលនាំមកនូវកិត្តិយស និងមោទនភាពខ្ពស់មួយសម្រាប់ជាតិកម្ពុជាទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង