ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាត្រីថ្ងៃទី១៧វិច្ឆិកា លោកខៀវ កាញា រិទ្ធ និងលោកJacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង បានចូលរួមសម្ភោធខ្សែភាពយន្តខ្នាតធំរឿង វិលវិញសេអ៊ូលនៅរោងភាពយន្ត វិទ្យាស្ថានបារាំង

752

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធខ្សែភាពយន្តខ្នាតធំរឿង « វិលវិញសេអ៊ូល » នៅរោងភាពយន្ត វិទ្យាស្ថានបារាំង ហៅថា Institut français du Cambo dge យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្រុមហ៊ុនផលិតកម្ម ភាពយន្តខ្មែរ អែនធី អាក់ខាយ បានផលិតខ្សែភាពយន្តមួយ ដែលមានចំណងជើងថា « វិលវិញសេអ៊ូល » ដែលបានដឹកនាំរឿងដោយលោក ជូ ដេវី ហើយសាច់រឿបនេះ បាននិយាយអំពីនារីជនជាតិកូរ៉េម្នាក់ វ័យ ២៥ ឆ្នាំ ដែលត្រូវបានគ្រួសារបារាំងមួយយកទៅចិញ្ចឹមតាំងពីកំណើត ហើយបានត្រឡប់មកប្រទេស កូរ៉េខាងត្បូង វិញដើម្បីស្វែងរកគ្រួសារកំណើតរបស់នាង។
ខ្សែភាពយន្តនេះបានទទួលរង្វាន់ឆ្នើម ពីសំណាក់ ទស្សនិកជនទូទាំងពិភពលោក លើសពីនេះ « វិលវិញសេអ៊ូល » គឺជាភាពយន្តដែលកម្ពុជាជ្រើសតាំងជាតំណាង នៅព្រឹត្តិការណ៍ Academy Awards នៅសហរដ្ឋអាមេរិក ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង