ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ ធ្វើឡើងក្នុងបំណងអភិវឌ្ឍន៍ សមត្ថភាពបច្ចេកទេស និងផ្ដល់ឧិ៍កាសឲ្យកីឡាករ កីឡាការិនីបានចូលរួមប្រកួត ដើម្បីវាស់ស្ទង់គុណផល គុណភាពកីឡា

63

 

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការនៃកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងបំណងអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសនិងផ្ដល់ឧិ៍កាសឲ្យកីឡាករ កីឡាការិនីបានចូលរួមប្រកួតដើម្បីវាស់ស្ទង់គុណផល គុណភាពកីឡា ផ្ដល់ឧិ៍កាសឲ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំដើម្បីក្រេបយកបទពិសោធន៍សម្រាប់ជាការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ។

ជាមួយគ្នានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានផ្ដល់នូវចំណុចគន្លឹះចំ
នួន៤គឺ១៖ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់សូមគោរពបទបញ្ជានៃ
ការប្រកួតកីឡាជាប្រចាំដើម្បីយុត្តិធម៌ក្នុងការប្រកួត សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុង
ការប្រកួតព្រោះថាកីលាមានស្ដង់ដារបទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។
២៖សូមអំពាវនាវឲ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពីប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចជាប្រចាំ។ឆ្នាំ២០២៣គឺជាឆ្នាំទស្សនាកម្ពុជា រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន និងកីឡារស់នៅក្នុងសន្តិភាព។
៣៖ក្រសួងអប់រំយុវជននិងកីឡាត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឲ្យកាន់តែច្រើនដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជានិងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គមការដោះស្រាយបញ្ហាសង្គមនិងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដែលហៅថាកីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតងនិងទទួលស្គាល់ថាជាការទូតដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការកសាងមិត្តភាពសាមគ្គីភាពសុខសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមជាតិ។
៤៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រ
កួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការ បណ្ដុះបណ្ដាល និងអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឲ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឲ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងព្រឹត្តិការណ៍នៃការប្រកួតជាអន្តរជាតិនាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង