ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជាតិលើកទី៣ ៖សីដក់ប្រើប្រាស់ មន្ត្រីបច្ចេកទេសចំនួន៣០នាក់

63

ភ្នំពេញ៖សម្រាប់ការប្រកួតកីឡាជាតិលើកទី៣នេះសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជា បានប្រើប្រាស់ធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ៣០នាក់ សម្រាប់បម្រើដល់ការប្រកួត។
លោកទុយប៊ុនហឿនអនុប្រធានសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសកីឡាសីដក់នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣សហព័ន្ធនឹងជ្រើសរើសធនធានធ្នើមៗពីព្រឹត្តិការណ៍នេះត្រៀមទៅបណ្តុះបណ្តាលកម្រិតអន្តរជាតិដើម្បីបម្រើដល់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកបន្តថា ការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ឆ្នាំ២០២២នេះ មាន៣វិញ្ញាសា គឺ២នាក់ទល់២នាក់នារី (៤ក្រុម), ២នាក់ទល់២នាក់បុរស (៥ក្រុម) និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរស (៦ក្រុម)។ ចំពោះប្រតិភូកីឡាករ កីឡាការិនីចូលរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង និង២ក្រសួង គឺមហាផ្ទៃ និងការពារជាតិ ដោយកីឡាសីដក់ប្រកួតពីថ្ងៃទី២០ដល់២២ខែវិច្ឆិកាឆ្នាំ២០២២នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ចំពោះមន្ត្រីបច្ចេកទេសរៀបចំអាជ្ញាកណ្តាលចៅក្រមកាត់សេចក្តីគឺសហព័ន្ធមានធន
ធាន ៣០នាក់ ដែលសម្រាប់ការប្រកួតថ្នាក់ជាតិ គឺមន្ត្រីទាំងនេះមានសមត្ថភាពពេញលេញ។ ប៉ុន្តែការប្រកួតអន្តរជាតិជាពិសេសគឺគោលដៅស៊ីហ្គេម២០២៣គឺតម្រូវឲ្យមន្ត្រីបច្ចេកទេសកម្ពុជាបន្តការបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខឆាប់នេះដើម្បីទទួលបានចំណេះ
ដឹង បទពិសោធន៍បន្ថែម ក្នុងពេលចូលរួមកាត់សេចក្តី បម្រើការប្រកួតជាមួយមន្ត្រីអន្តរជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំ រៀងរាល់២ឆ្នាំម្តងមួយនេះ។
សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ លើប្រភេទកីឡាសីដក់ គឺមានរាជធានី-ខេត្ត-ក្រសួងត្រឹម៦ប៉ុណ្ណោះគឺដោយសារកីឡាសីដក់ជាប្រភេទកីឡាពហុជំនាញមានការលំបាកក្នុងការហ្វឹកហាត់ ដូច្នេះ ការទាក់ទាញយុវជនឲ្យចូលរួមហ្វឹកហាត់ក្នុងប្រភេទកីឡាមួយនេះ នៅមានកម្រិតនៅឡើយ ហើយទាមទារពេលវេលាច្រើន ដើម្បីឲ្យក្លាយខ្លួនជាធនធានកីឡាករ កីឡាការិនី ដែលអាចប្រកួតប្រជែងបាន។
លោកទុយប៊ុនហឿនសង្កត់ធ្ងន់ថាក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធលោកសូមអំពាវដល់រាជធានី ខេត្ត ក្រសួង ស្ថាប័ននានាមេត្តាជួយគាំទ្រជំរុញដល់ប្រភេទកីឡាសីដក់កម្ពុជាជាពិសេស គឺជួយខិតខំផលិតយុវជនឲ្យបានច្រើននៅតាមសាលារៀនដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាជំ
នាញមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង