ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ កំពុងអង្គុយផឹកស៊ី ខឹងនឹងសង្សារលោតសម្លាប់ខ្លួន ពីលើអគារជាន់ទី៥

85


​ភ្នំពេញ ៖ ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​បានមួយសន្ទុះ ស្រាប់រត់ទៅលោតសម្លាប់ខ្លួនពីអគារជាន់ទី៥ ធ្លាក់​ចំ​ដើម​ត្របែកព្រៃ​ ​រង​របួសធ្ងន់ ​បែក​ប្រអប់ជើង​ឆ្វេង​ ដោយសារតែ​ឈ្លោះប្រកែក​ជាមួយ​សង្សារ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨៥​ទល់មុខ​នឹង​សណ្ឋាគារ ដាយ​មិន ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះ​​ឈ្មោះ​ឡុ​ង មៃ អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​អនាម័យ​ នៅ​សណ្ឋាគារ​មួយ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ជាន់​ទី​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។ មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ មាន​ប្រុស​មាន​ស្រី តាំងពី​ម៉ោង​៦​ល្ងាច​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ។ ​មួយសន្ទុះ​ក្រោយមក​មាន​អ្នក​ដែល​ស្គាល់​ជន​រង​គ្រោះ ​នាំ​គ្នា​រត់ឡើង​មក​ហើយ​ស្រែ​កថា ​​អាមៃ បាន​លោត​ចុះ​ពី​ជាន់​ទី​៥​ ធ្លាក់​ចំ​ដើម​ត្របែកព្រៃ​ រង​របួសធ្ងន់​បែក​ប្រអប់ជើង​ឆ្វេង​។ មូលហេតុ​ដែល​ជន​រង​គ្រោះ​លោត​សម្លាប់ខ្លួន ​គឺ​មក​ពី​ខឹង​សង្សារ​ខ្លួនឯង ។ ​ម្តាយ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​ថា ២​ទៅ​៣​ថ្ងៃមុន ជន​រង​គ្រោះ​ក៏​មានការ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ មិនដឹងជា​រឿង​អី្វ​នោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង