រថយន្ដតូយ៉ូតា អាយុ៥០ឆ្នាំ ដែលសម្ដេចតេជោ ហ៊ុន សែន ជិះតស៊ូ ដាក់តាំងបង្ហាញនៅវិមានឈ្នះឈ្នះ
រថយន្ដតូយ៉ូតាអាយុ៥០ឆ្នាំដែលសម្ដេចតេជោ ហ៊ុន សែន ជិះតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានយកដាក់បង្ហាញនៅវិមានឈ្នះឈ្នះ។
រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជិះដើម្បីចេញទៅតស៊ូរំដោះប្រទេសជាតិ ចេញពីរបបពិឃាត ប៉ុល ពត ត្រូវបានយកទៅដាក់តាំងបង្ហាញក្នុងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ និងដឹងកាន់តែច្បាស់អំពីប្រវត្តិនៃការតស៊ូរំដោះជាតិ៕