ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈត្រូវចុះត្រួតពិនិត្យតាមចំណតរងចាំនិងជម្រុញខ្សែរត់អោយបានលឿនតាមតម្រូវការប្រជាពលរដ្ឋ

108

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជម្រុញអោយ មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យមើលរាល់ថ្ងៃទៅតាមចំណតរងចាំនានានិងជម្រុញខ្សែរត់រថយន្តក្រុងអោយបានលឿន ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបំរើប្រជាពលរដ្ឋត្រូវតែធ្វើអោយបានល្អជូនប្រជាពលរដ្ឋ។

   ការជម្រុញរបស់លោកឃួង ស្រេងបែបនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០១ តុលា ២០១៨ ក្នុងពិធីបើកដាក់អោយប្រើប្រាស់សាកល្បងរថយន្តក្រុងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនលើតម្រាយផ្លូវរត់ថ្មី របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង នៅលើសួនច្បារទីលានប្រជាធិបតេយ្យថ្មី ខណ្ឌឬស្សីកែង។

   លោកឃួង ស្រេង បានលើកឡើងថា មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យមើលលើបញ្ហាបច្ចេកទេសចំណតរងចាំ និងមើលពីសកម្មភាពរបស់ប្រជាពលរដ្ឋ អ្នកដំណើរ បើមានច្រើនត្រូវតែបន្ថែមខ្សែរត់ មិនមែនមានប៉ុន្មានធ្វើតែប៉ុណ្ណឹងនោះទេ។កិច្ចកាេងារនេះត្រូវតែប្រជុំ ដើម្បីពិភាក្សារកចំណុចកែលំអរអោយបានល្អប្រសើរឡើងមួយកម្រិតទៀត។

   លោកឃួង ស្រេងបានបញ្ជាក់ថា ការបង្កើតអោយមានរថយន្តក្រុង គឺដើម្បីតាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ កាត់បន្ថយកកស្ទះនិងគ្រោះថ្នាក់ចរាចរ ដូច្នេះគ្រប់សកម្មភាពត្រូវតែធ្វើឡើងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយការងារនេះថ្ងៃក្រោយបើអាច យើងនឹងយករថយន្តក្រុងមួយចំនួនទៅធ្វើចរាចរណ៍ទៅតាមបណ្តាលខេត្តឬឆ្លងប្រទេសក្បែរៗខាងយើងផងដែរ ដើម្បីយកលុយមកទប់ការខាតរបស់រថយន្តក្រុងនៅក្នុងក្រុង។

  លោកឃួង ស្រេងបានមានប្រសាសន៍បន្តទៀតថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ប្រទេសយើងមានតែបាតដៃទទេ តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនមកដល់ពេលនេះធ្វើអោយប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យនិងធ្វើអោយកំណើតយានយន្តចេះតែកើនឡើង ធ្វើអោយមានការកកស្ទះចរាចរ។

   លោកបានបញ្ជាក់ថា ការរិតបណ្តឹងចរាចរ គ្មានបំណងអ្វីទេ គឺដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង។ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា។ មកដល់ពេលនេះយើងមានរថយន្តក្រុងចំនួន២៣៥គ្រឿង និងទទួលបានការគាំទ្រពីប្រជាជនយ៉ាងច្រើន ដោយក្នុងមួយថ្ងៃមាន

បងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុងប្រមាណពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដែលអាចកាត់កាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរជាយ៉ាងផងដែរ។

   ក្រៅពីនេះលោកឃួង ស្រេង ក៏បានជម្រុញអោយអ្នកបើកបររថយន្តក្រុងទាំងអស់ ត្រូវគោរពច្បាប់ចរាចរ មិនត្រូវបើកស្រេចតែចិត្តនោះទេ ត្រូវគិតថា អ្នកដំណើរជាមួយយើងសុទ្ធតែជាបងប្អូនរបស់យើង ។យើងជាអ្នកបំរើប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើអោយប្រជាពលរដ្ឋចូលចិត្តនិងស្រលាញ់យើង។ ការចតលើចំណតរថយន្តក្រុង អាជ្ញាធរដែនដីត្រូវសម្រួលនិងទទួលធ្វើការងារនេះអោយបានល្អ ដោយសារ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ។

  លោកអ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់អោយដឹងផងដែរថា ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ក៏ដូចជាការចូលរួមកាត់បន្ថយកកស្ទះនិងគ្រោះថ្នាក់ចរាចរ រដ្ឋបាលរាជធានីបានបង្កើតអោយមានខ្សែរត់រថយន្តក្រុង ហើយមកដល់បច្ចុប្បន្ននេះ មានអ្នកទទួលសេវានៃការជិះរថយន្តក្រុងនេះ ក្នុងមួយថ្ងៃពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដោយឃើញពីកំណើននេះទើបរដ្ឋបាលរាជធានីបន្ថែមខ្សែរត់ចំនួន៥ខ្សែទៀត ចំនួន៨០គ្រឿងដែលជាជំនួយរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០១ តុលានេះតទៅដោយកែសម្រួលនិងបង្កើតថ្មីដូចខាងក្រោមនេះ ក្នុងនោះ ទី១ គឺការសម្រួលខ្សែរត់ចាស់ ក្នុងនោះ៖ ១ ខ្សែទី១ ដែលពីមុនរត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥  ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២ វិញ ៖ ខ្សែទី១A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥  ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ។ ខ្សែទី១B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួល អោយរត់ចេញពីរង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

៣ ខ្សែទី៤ ត្រូវបានកែសម្រួលបន្ថែមថ្មី ដោយក្នុងនោះខ្សែទី៤B ត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស អោយទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួលខេត្តកណ្តាល។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តាបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (កួរស្រូវ)។

៤ ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយអោយរត់ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៥ ខ្សែទី៦ ត្រូវបានកែសម្រួលអោយរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៦ ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨ កាត់ក្រោមស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់ស្ពានអាកាស

ស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។

៧ ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេចជា ស៊ីម បត់ឆ្វេងមកផ្លូវឧកញ៉ាទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា។

   ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មី៖

៨ ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក ។

៩ ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រែវែងពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាម០្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ(វិលជុំ)។

១០ ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះព្រះអង្គឌួង រាជាយស្ម័យាន ។

១១ ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅ ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ(វិលជុំ)៕

អត្ថបទដែលជាប់ទាក់ទង