ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចៀសចរាចរបណ្ដោះអាសន្ន ជុំវិញវិមាន៧មករា នៅថ្ងៃទី២៦ ខែវិច្ឆិកា

82

 

ភ្នំពេញ ៖ រដ្ឋបាលរាធានីភ្នំពេញ ប្រកាសពីការបញ្ចៀសចរាចរគ្រប់ប្រភេទជាបណ្ដោះអាសន្ន អំឡុងពេលប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅវិមាន ៧មករា ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តិទៅដោយរលូត រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាក់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្ដម(ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៦វិច្ឆិកា ចាប់ពីម៉ោង ៥និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

អត្ថបទដែលជាប់ទាក់ទង