ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌ៧មករាថេង សុថុល ចុះពិនិត្យការដ្ឋានចាក់អ៊ុតផ្លូវកៅស៊ូ១ខ្សែនៅសង្កាត់បឹងព្រលឹត

76

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញបានដឹកនាំក្រុមការងារជំនាញនិងចំណុះដោយចុះទៅពិនិត្យមើលរាល់សកម្មភាពការងារនៅការដ្ឋានដែលកំពុងដំណើរការចាក់អ៊ុតផ្លូវកៅស៊ូយ៉ាងមមាញឹកនៅកំណាត់ផ្លូវលេខ១៤៣ដែលមាន ប្រវែង២៧៧ម៉ែត្រគុណនិងទទឹង៨ម៉ែត្រដោយស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករានៃរាជធានីភ្នំពេញដែលជាគម្រោងមូលនិធិអភិវឌ្ឃន៍ប្រចាំឆ្នាំរបស់សង្កាត់ ។

ខណៈពេលចុះទៅពិនិត្យរាល់សកម្មភាពការងារដោយចាក់អ៊ុតកៅស៊ូនៅផ្លូវខាងលើនោះលោកថេង សុថុល អភិបាលខណ្ឌ៧មករាបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយពិនិត្យមើលឃើញពីការខូចខាតផ្លូវថ្នល់ខាងលើនោះជាអន្លើរៗហើយជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ប្រចាំឆ្នាំផងនោះទើបអាជ្ញាធរខណ្ឌដាក់គ្រឿងចក្រចុះមកស្ថាបនាផ្លូវខាងលើនោះដោយចាក់អ៊ុតជាផ្លូវកៅស៊ូអោយបានល្អប្រសើរឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសបងប្អូនដែលរស់នៅអមសងខាងផ្លូវខាងលើ នោះនិង បងប្អូនអ្នកដំណើរមកពីចំងាយនៅគ្រប់ទិសទីដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះចេញ . ចូល មកកាន់រាជធានីភ្នំពេញមានភាពងាយស្រួលធ្វើដំណើរតាមមធ្យោបាយនានាផងដែរ។

លោកអភិបាលខណ្ឌ៧មករាថេង សុថុល បានអោយដឹងទៀតការស្ថាបនាផ្លូវថ្នល់ជូនដល់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមមធ្យោបាយនានានេះពិតជាមានសារៈសំខាន់ណាស់ស្របតាមទ្រឹស្ដីមួយឃ្លាបានលើកឡើងថាមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹម និង ឈានកាត់បន្ថយនូវភាពក្រីក្រផងដែរ។
ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋទូទៅពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខណ្ឌ៧មករាដោយសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅមកដល់អាជ្ញាធរសង្កាត់ និង អាជ្ញាធរខណ្ឌ៧មករាដែលបានចុះមកស្ថាបនាផ្លូវកៅស៊ូយ៉ាងល្អប្រណិតជូនដល់ពួកគាត់បានប្រើប្រាសនាពេលនេះដោយមិនជួបការលំបាកដូចគ្រាមុនៗទៀតឡើយពោលគឺកាលពីមិនទាន់ស្ថាបនាផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង