ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯ.ឧអភិបាលរាជធានីភ្នំពេញ ចាត់ទុកជំនួយរបស់ កូរ៉េដល់មន្ទីរ ពេទ្យបង្អែកជើងឯក ជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត

58

 

ភ្នំពេញ៖ ក្នុងជំនួយពិភាក្សាជាមួយប្រតិភូអង្គការKOICAកូរ៉េដឹកនាំដោយលោកRho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារKOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជំនួយ ដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំ នួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុតដើម្បីលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានាមករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញមានការកើនឡើងស្របតាមអនុសាសន៏ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

ឯ.ឧអភិបាលបាន បង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែក ជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស នឹងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី និងគាំទ្រឲ្យមានការសាងសង់កំពស់លើសពី៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កំរិតទី៣។

លោក Ro Hyun Jun បានលើកឡើងថា៖Koica បានដាក់ចេញគម្រោង៣ពីឆ្នាំ២០២៤ ដល់២០២៩រួមមាន៖ការសាងសង់អាគារ ថ្មី,ការបំពាក់ឧបករណ៏បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គ លិកមន្ទីរពេទ្យ។លោកRoបានអោយដឹងទៀតថា៖គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លាសហរដ្ឋអាមេរិក។

ភាគីKoicaបានចាប់ អារម្មណ៏លើភាពទាក់ទាញសំរាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស
ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ដូច្នេះការបំពាក់បរិក្ខាពេទ្យការរៀបចំហេដ្ឋារចនាសម្ពន្ធ័ រួមនឹងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង