ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលប្រកួតកីឡាវាយសីដណ្ដើមពានរង្វានប្រធានសហព័ន្ធលើកទី៤

148

ភ្នំពេញ:ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធលើកទី៤ដែលចាប់ផ្ដើមពីថ្ងៃទី២៩មកនោះបានបញ្ចប់នៅថ្ងៃទី៣០កញ្ញា ។

​ព្រឹត្តិការណ៍នេះមានក្លិប-សមាគមចំនួន១៥ចូលរួមដែលក្នុងនោះមានអត្តពលឹកសរុបចំនួន១២២នាក់ដែលក្នុងនោះមាន២៤រូបជាកីឡាការិនី ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៥គឺវិញ្ញាសាវាយគូបុរសដែលកើតពីឆ្នាំ១៩៦៨ឡើងទៅ ។វិញ្ញាសាវាយគូបុរសដែលកើតពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៨ ។វិញ្ញាសាវាយគូនារីមិនគិតអាយុ ។វិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើង និង វិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះ ។

​នៅក្នុងការប្រកួតនេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្ដើមបានមេដាយមាសចំនួន២គ្រឿងលើវិញ្ញាសាវាយ
គូនារីមិនគិតអាយុដែលមានកីឡាការិនីកែវ ពេជ្រឆរស្មី និង កីឡាការិនីឈួន ឆ័យរី ។មេដាយមាសមួយគ្រឿងទៀត
បានលើវិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើងដែលមានកីឡាករសៀង គឹមហុង និង កីឡាករចេង ភារុំ ។

​សមាគមវាយសីខេត្តមណ្ឌលគីរីដណ្ដើមបានមេដាយមាស២គ្រឿងលើវិញ្ញាសាវាយគូបុរសកើតឆ្នាំ១៩៦៨ឡើងដែលមានកីឡាករវង្ស ឡុងសមិទ្ធ និង កីឡាករហែម មានិត ។មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសា វាយគូបុរសដែលកើតឆ្នាំ១៩៦៩ ដល់១៩៧៨ដែលមានកីឡាករហ៊ីន ពិណ្ណារិទ្ធ និង គង់ស៊ីម៉ន ។

​សមាគមវាយសីខេត្តព្រះសីហនុក៏ដណ្ដើមបានមេដាយមាសមួយគ្រឿងដែរលើវិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះដែលមានកីឡាករសុខ រីករាយ និង កីឡាករម៉ែន សារ័ត្ន ។

​លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកឧត្តមសេ

នីយ៍ឯកលី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី ។

​លោកលី កុសលបានអះអាងថា លោកនឹងបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពកីឡាវាយសីរបស់កម្ពុជា ។ពេលនេះការប្រកួតដណ្ដើមពានរង្វាន់ប្រធានសហប័ន្ធបានក្លាយជាការប្រកួតប្រចាំឆ្នាំដ៏ធំមួយរបស់សហព័ន្ធទៅហើយ ។

អត្ថបទដែលជាប់ទាក់ទង