ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានឈ្នះឈ្នះនឹងសម្ពោធនៅចុងឆ្នាំនេះអបអរសាទរខួប២០ឆ្នាំនៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ

515

 

ភ្នំពេញ៖ វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់

ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះរយៈពេល៣ថ្ងៃគឺថ្ងៃទី២៩  ៣០ និង៣១ធ្នូឆ្នាំ២០១៨ខាងមុខនេះ។

     ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១តុលា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការ១ចំនួនដើម្បីឈានទៅរៀប ពិធីសម្ពោធវិមានឈ្នះៗដែលនៅសល់តែរយះពេលជាងមួយខែទៀតតែប៉ុណ្ណោះ ឲ្យបានល្អប្រសើរ។     

   លោកបញ្ជាក់ថា វិមានឈ្នះៗដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិគឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៏លើកទី២០នៃការបញ្ចប់សង្រ្កាមនៅកម្ពុជាក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ     មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នក បន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជាដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៏។

   លោកឃួង ស្រេង បន្តថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរតាមរយះការត្រៀមរៀបចំអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង