ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសហគមន៌ព្រៃឡង់ខេត្តព្រះវិហារ បានចុះស្រាវជ្រាវនិងស៊ើបអង្គេតបទល្មើសព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់រយៈពេលបួនថ្ងៃ បានជួបប្រទះបទល្មើសជាច្រើន

128

ខេត្តព្រះវិហារ ៖ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ បណ្តាញសហគមន៌ព្រៃឡង់ខេត្ត ព្រះវិហារ ចំនួន៣៤នាក់បានចុះស្រាវជ្រាវនិងស៊ើបអង្គេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេលបួនថ្ងៃបានជួបប្រទះបទល្មើសជាច្រើន
-ជាដំបូងពួកយើងចែកចេញជាបីក្រុមនិងបីច្រក គឺទី១ អូរចង្ហា ទី២អូរអាស្រង់
ទី៣ច្រកត្រពាំងរាំ ថ្ងៃទីមួយក្រុមទីមួយបានជួបគោយន្តចំនួន២គ្រឿងនិងមនុស្សពីរនាក់ដឹកឈើឃ្លុំចំនួន៧ដុំស្មើនឹង៣ម៉ែត្រគូប ពួកយើងក៏បានសម្ភាសពួកគេហើយពួកគេក៏ឆ្លើយថាជាកម្មករ កាប់និងដឹកជញ្ជូនឈើចូលរោងចក្ររបស់ក្រុមហ៊ុន ម៉ាខលឡូជីស្ទីក(ក្រុមហ៊ុន៩៧)។
-ក្រុមទីពីរបានប្រទះឃើញឈើឃ្នាប៧សន្លឹកប្រវែង៧ម៉ែត្រ ,ឈើសន្លឹកចំនួន៩សន្លឹក២ម*៣០សម*៧សម
និងគល់ឈើកាត់ថ្មីចំនួន១០គល់ នៅចំណុចអូរអាស្រង់។
-ថ្ងៃទី២៧ វិច្ឆិកា២០២២ ពួកយើងបានជួបមនុស្សមួយក្រុមមានគ្នាចំនួន១៣នាក់កំពុងតែសែនប្រេន មាត់ឡូឡានិងផឹកសុីនៅក្នុងរោងចំនួន៤ដែលស្ថិតនៅចំណុចប្រឡាយធ្លក នៅខាងជើងស្រែក្រូចក្នុងតំបន់ព្រៃឡង់ ក្នុងចំណោមពួកគេទាំងនោះមានម្នាក់ជាសន្តិសុខក្រុមហ៊ុនម៉ាខលឡូជីស្ទីក(៩៧)ឈ្មោះ ទុយ ចាន់សុភុនមាន
អាយកូមនិងម៉ូតូ២គ្រឿងដើម្បីបំរើក្នុងការកាប់ឈើ ក្នុងនោះក៏មានរណាយន្ត
និងអាវុធកែច្នៃផងដែរប៉ុន្តែពួកគេយករតអស់។
ថ្ងៃទី២៨វិច្ឆិកា២០២២ជាថ្ងៃបញ្ចប់ពួកយើងជួបប្រទះគល់ឈើចំនួន៥០០គល់បន្ថែមទៀតដែលកាប់យ៉ាងរង្គាល នៅចំណុចអូរចង្ហារ។
+ជាលទ្ធផល ចាប់ពីថ្ងៃទី២៥ដល់២៨
វិច្ឆិកា ២០២២ពួកយើងបានប្រទះឃើញ៖
-គល់ឈើកាត់ថ្មីសរុប៥១០គល់ មានៈ
សុក្រំ ឈ្លីក ផ្ចឹក រាំង ត្រាច ឈើទាល ផ្តៀក។ល។
-គោយន្ត២គ្រឿង ម៉ូតូ២គ្រឿង អាយកូម១គ្រឿង
-ឈើឃ្លុំ + ឈើសន្លឹក+ឈើឃ្នាប សរុប
គឺស្មើ៤ម៉ែត្រគូប
-មនុស្សសរុបចំនួន១៦នាក់(អ្នកកាប់+អ្នកដឹក+អ្នករត់ការណ៌)
សូមបញ្ជាគ់ថា បទល្មើសទាំងនោះមានទាំងនៅក្នុងព្រៃឡង់ និងនៅក្នុងព្រៃ
សហគមន៍ដែលបង្កើតដោយច្បាប់និងក្រសួងបរិស្ថានដែលនៅជាប់ព្រៃឡង់ ៕

អត្ថបទដែលជាប់ទាក់ទង