ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីគាំទ្រវិស័យ ស្រូវអង្កររបស់កម្ពុជា

63
ភ្នំពេញ ៖ អូស្ត្រាលីមានប្រវត្តិ ធ្វើការជាមួយកម្ពុជាជាយូរមក ក្នុងគោលបំណងអភិវឌ្ឍវិស័យស្រូវអង្ករនៅប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) យើងធ្វើការរួមគ្នាជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation – CRF ដើម្បីអភិវឌ្ឍ និងចុះបញ្ជីម៉ាកសញ្ញាអង្ករផ្កាម្លិះដែលមានគុណភាពខ្ពស់ (ម្លិះអង្គរ) អង្ករសែនក្រអូប (Sen Kra Ob) និង អង្ករដំណើបស្បៃមង្គល (Damnoeb Sbai Mongkul)។
នៅក្នុងប្រទេសកម្ពុជា អង្ករគឺជាមាសស ជាអាហារចម្បងសម្រាប់ប្រជាជនខ្មែរ និងជាកម្លាំងចលករ ជំរុញសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។
កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកទី៥! យើងពិតជាមានសេចក្តីសោមន្សរីករាយដែលឃើញពូជស្រូវផ្ការំដួល ឈ្នះការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោក នៅក្នុងសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅប្រទេសថៃកាលពីដើមខែនេះ ដែលប្រទេសកម្ពុជាត្រូវបានតំណាងដោយសហព័ន្ធស្រូវអង្ករ CRF។ យើងសូមចូលរួមអបអរសាទរប្រទេសកម្ពុជា!៕

 

អត្ថបទដែលជាប់ទាក់ទង