ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត២៥០ លានដុល្លារ លើ គម្រោងវិនិយោគធំៗ៦ ទីតាំងបន្ថែម

36

 

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគធំៗ៦ ទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋ អាមេរិក ដោយក្នុងនោះ ខេត្តព្រះស៊ីហនុទទួលបានគម្រោងសណ្ឋាគារផ្កាយ៥ តម្លៃជាង១៦០លានដុល្លារ មួយទីតាំង បន្ថែមផងដែរ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៦ទីតាំងដូចជា គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ ថ្នាក់ផ្កាយ៥ ចំនួន៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦០លានដុល្លារអាម៉េរិក។
គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគ សាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាម៉េរិក។ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក។ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក។ គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក ។

សូមបញ្ជាក់ថា ៖ កន្លងទៅ លោក សុខ ចិន្ដាសោភា ក៏បានលើកទឹកចិត្តឱ្យតំណាង វិស័យឯកជន បន្តឈ្វេងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើន ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលបាន ចូលជាធរមានចាប់ពីដើមឆ្នាំ២០២២នេះ។ បើតាមការរំពឹងទុក ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃច្រើន ដែល នឹងជួយជំរុញឱ្យមានការវិនិយោគដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេសផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង