ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋក្រីក្រ២៨គ្រួសារ នៅសង្កាត់កំបូលបានទទួលអំណោយ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ

93


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម ថាវី ជាអនុប្រធានសាខា កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ មន្ត្រីសាលាខណ្ឌជាច្រើនរូប ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងនាំយកអំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាតចំនួន២៨គ្រួសារ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បាននាំយកផ្ដាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង២៨គ្រួសារផងដែរ។ ថ្វីត្បិត តែពេលនេះសម្តេច មិនមានវត្តមាននៅទីនេះ ពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ហើយលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋ ក្រីក្រលំបាក តោកយ៉ាកចាស់ជរាអ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត។

នាឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់តែខិតចូលមកដល់លោក ហែម ដារិទ្ធិ ក៏សូមអំពាវនាវដល់បងប្អូននៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទាំងមូល ធ្វើយ៉ាងណាសូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះភ្លើងទៀនធូប នៅតាមលំនៅដ្ឋាននីមួយៗរបស់ខ្លួន មុនចេញទៅណាមកណា សូមពន្លត់វាមុនសិន ពិសេសកុងតាក់អគ្គីសនី ត្រូវបិទវាឲ្យបានរួច ទើបជាការល្អជៀសវៀង កើតមានជាអណ្តាតភ្លើង បង្កឲ្យមានការឆាបឆេះបំផ្លាញលំនៅដ្ឋាន ឬទ្រព្យសម្បត្តិរបស់បងប្អូនដោយប្រការណាមួយនោះ។
អំណោយដែលបានយកទៅចែកជូន នាឱកាសនោះក្នុងមួយគ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម សំភារៈផ្ទះបាយមួយកំផ្លេរ គ្រឿងឧបភោបរិភោគមួយចំនួន រួមនឹងថវិកាចំនួន៥០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង