ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេលបើករថយន្តរេចង្កូតធ្លាក់ប្រឡាយទឹក មនុស្ស២នាក់ស្លាប់ដោយឈ្លក់ទឹក និង៤នាក់របួសធ្ងន់

162

ព្រះសីហនុ៖ មនុស្ស២នាក់ស្លាប់ដោយឈ្លក់ទឹក និង៤នាក់របួសធ្ងន់ ពេលបើករថយន្តរេចង្កូតធ្លាក់ប្រឡាយទឹក ផ្លូវជាតិលេខ៣ ក្នុងទឹកដីស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅលើដងផ្លូវជាតិលេខ3 ចន្លោះគីឡូម៉ែត្រលេខ193/194 ចំណុច ភូមិតាអោងធំ ឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពី ម៉ោងជាង១រសៀលថ្ងៃទី០១ខែតុលាឆ្នាំ២០១៨។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹក តាមផ្លូវជាតិលេខ៣ វាលរេញ.កំពត ដែលបណ្តាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងនិង៤នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់រួមមាន ឈ្មោះសូ ផិន ភេទប្រុសអាយុ៥០ឆ្នាំមានទីលំនៅភូមិដានគោ ឃុំដានគោ ស្រុកអង្គជ័យខេត្តកំពត និងឈ្មោះយ៉ន់ តីភេទប្រុសអាយុ១០ឆ្នាំ មានទីលំនៅភូមិដានគោ ឃុំដានគោ ស្រុកអង្គជ័យខេត្តកំពត។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់រួមមាន ឈ្មោះ ធូ នុនភេទស្រីអាយុ៥០ឆ្នាំ មានទីលំនៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ។
ឈ្មោះទឹម បូរីភេទស្រីអាយុ៤ឆ្នាំមានទីលំនៅភូមិ៣ សង្កាត់លេខ3ក្រុងព្រះសីហនុ។ ឈ្មោះធូ និកភេទស្រីអាយុ៥០ឆ្នាំ មានទីលំនៅភូមិដានគោ ឃុំដានគោស្រុកអង្គរជយ័ខេត្តកំពត។
ឈ្មោះអ៊ុក ផានភេទស្រីអាយុ៤៨ឆ្នាំមានទីលំនៅភូមិដានគោ ឃុំដានគោស្រុកអង្គរជយ័ខេត្តកំពត។
បើតាមសមត្ថកិច្ចបញ្ជាក់ថា រថយន្ត​ ១គ្រឿង​នេះជារថយន្តរត់ឈ្នួល ម៉ាក​ CAMRY បាឡែន ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ ភ្នំពេញ២A-២៨២២ អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ទិសដៅពីវាលរេញទៅកំពត ពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបើកវ៉ាជែងរថយន្តធំមួយគ្រឿង មានទិសដៅស្របគ្នា បណ្តាលអោយជ្រុល​ចង្កូត​ ធ្លាក់​ចេញពីផ្លូវចូលប្រឡាយ​ទឹក​តែ​ម្ដង​ ៕

អត្ថបទដែលជាប់ទាក់ទង