ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិនម្នាក់ តាមការស្នើសុំរបស់សមត្ថកិច្ចចិន

119


ភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៥នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វា មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី​បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ច ប្រទេសចិនស្នើសុំចាប់ខ្លួន ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិចិន ចំនួន១នាក់​ ឈ្មោះ​ SUO KANG​ ភេទប្រុស​ អាយុ26ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325 ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង