ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីឃាតកម្មជាង២០ថ្ងែមុន នៅស្រុកមេសាង

166

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១ខែតុលាឆ្នាំ២០១៨ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ទៅតុលាការខេត្តព្រៃវែង ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់ស្ដ្រីម្នាក់ ក្នុងវង់ផឹកស៊ី កាលជាង២០ថ្ងៃមុន រួចរត់គេចខ្លួនទៅស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ ហ៊ាង គឹមហុង ភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅ ភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តឧត្ដរមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបាន នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨។

ចំណែកជនរងគ្រោះឈ្មោះ តិត នឿន ហៅ ណូកភេទស្រីអាយុ ៥៥ ឆ្នាំនៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើង នៅចំណុចភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីវេលាម៉ោ ងប្រហែល១១យប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨។នៅមុនពេលកើតហេតុ នៅព្រលប់ថ្ងៃទី១១ ជនរងគ្រោះឈ្មោះ តិត នឿន បានអង្គុយផឹកស្រានៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ជាមួយ បក្ខពួកជនសង្ស័យ៤នាក់។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល ព្រោះគេប្រទះឃើញជនរងគ្រោះដេកស្លាប់លើគ្រែ។

ដោយមានឈាមស្រោចពេញខ្លួន ខណៈក្រុមជនដៃដល់បានប្រើ ញញួរ.ពូថៅដៃ និងអង្រែ វាយមកលើជនរងគ្រោះចំលើត្រចៀកខាងឆ្វេង ចំក្បាលផ្នែកខាងក្រោយ ជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់តែម្ដងក្រោយកើតហេតុ ក្រុមជនដៃដល់បានរត់គេចខ្លួនអស់។

ប៉ុន្តែសមត្ថកិច្ច បានកំណត់មុខសញ្ញា បាន២នាក់ ចំពោះអ្នកផឹកជាមួយ២នាក់ទៀត ត្រូវបានសមត្ថកិច្ចហៅសួរនាំ ដើម្បីស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបមន្ត្រីអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន៕

អត្ថបទដែលជាប់ទាក់ទង