ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន ថៅកែទិញ​-​លក់​រថយន្ត ពាក់ព័ន្ធ យក​កាត​គ្រី​ឡាន ៩​គ្រឿង ទៅ​បញ្ចាំ​យកលុយ​ជាង ១២​ម៉ឺន​ដុល្លារ

194

ភ្នំពេញ៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ
បានចេញដីការបង្គាប់ឱ្យឃុំខ្លួនជន ថៅកែលក់រយន្ត ករណី​​រំលោភ​លើ​ទំនុកចិត្ត ​​យកលុយ​ចំនួន១២៧៥០០ដុល្លារ​ ​​ដាក់ពន្ធនាគារ ដើម្បីរង់ចាំជំនុំជម្រះទោសជាក្រោយ។

ការសម្រេចរបស់លោកចៅក្រមស៊ើប គឺធ្វើឡើងបន្ទាប់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញរង អមសាលាដំបូងរាជធានីភ្នំពេញ
បានចោទប្រកាន់ថៅកែលក់រថយន្តឈ្មោះ ប្រាក់ ប៊ុណ្ណា ពីបទ រំលោភលើទំនុកចិត្ត តាមមាត្រា៣៩១, ៣៩២នៃក្រមព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ដើមចម នៃរឿងរ៉ាវនេះបានកើតឡើង គឺបុរស​នោះ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក ចាប់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨ និង ២០​នាទី ដោយ​ចោទ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ( យកលុយ​ចំនួន ១២៧៥០០​ដុល្លារ ) តាមរយៈ​យក​រថយន្ត​ចំនួន ៩​គ្រឿង មក​បង្ហាញ​ឱ្យ​ជនរងគ្រោះ​ឃើញ និង​តម្កល់​កាត​គ្រី​រថយន្ត​ចំនួន ៩​សន្លឹក ឱ្យ​ជនរងគ្រោះ​ទុកចិត្ត )​។ ប៉ុន្តែ​ទីបំផុត មិនមាន​ឡាន​ទាំង ៩​គ្រឿង​នោះទេ គឺ​ម្ចាស់​លុយ បានត្រឹមតែ​យក​កាត​គ្រី​ឡាន​ប៉ុណ្ណោះ​។​
បុរស​នោះ ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​កា​រ៉ា​ស់​សាំង​សូ​គី​មិច ផ្លូវ លេខ​១១០ ក្រុមទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ បាន​ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​យានដ្ឋាន លាង​រថយន្ត គ្មាន​យីហោ នៅ​ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សីល​កែវ រាជធាន​ភ្នំពេញ កាលពី​អំឡុង​ក្នុង​ឆ្នាំ​២០១៥​។​

​លោក​វរសេនីយ៍ទោ សុខ ហេង អធិការ​ខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​-​លក់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ លេខ​៥២៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លូវ​បើក​ថ្មី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប៉ូលិស​បន្តថា ជនរងគ្រោះ បានប្រគល់​ប្រាក់​សរុប​ចំនួន ១២៧៥០០ ដុល្លារ ទៅ​ជនសង្ស័យ ជា​ថ្នូរ​នឹង​ការដាក់​ឡាន​បញ្ចាំ​ទាំង ៩​គ្រឿង​។ តែ​ទីបំផុត ជនរងគ្រោះ បានត្រឹមតែ​កាត​គ្រី​ប៉ុណ្ណោះ​។​ កាលពី​កំឡុង​ក្នុង​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៤ ជនរងគ្រោះ​ឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ បាន​បើក​ប្រកបមុខរបរ ទិញ​-​លក់​រថយន្ត នៅ​ឃ្លាំង​ដីឡូត៍ ពុំ​ចាំ​លេខ ផ្លូវលំ ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែរ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅជាប់​យានដ្ឋាន​លាង រថយន្ត របស់​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ក្នុងពេលនោះ ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា បាន​យកលុយ​ចំនួន ១២៧៥០០$ (​ដប់​ពីរម៉ឺន​ប្រាំ​ពីរពាន់​ប្រាំ​រយ​ដុល្លារ សហរដ្ឋអាមេរិក ) ដោយ​យក​រថយន្ត​ចំនួន ៩​គ្រឿង ស៊េរី​ទំនើប មក​បង្ហាញ​ឲ្យ​ជនរងគ្រោះ​ឃើញ និង​តំកល់ទុក​កាត​គ្រី​រថយន្ត​ខាងលើ ចំនួន ០៩​សន្លឹក ឲ្យ​ជនរងគ្រោះ​ទុកចិត្ត ) រួចហើយ យកលុយ​ពី​ជនរងគ្រោះ ទៅរក​ស៊ី​ទិញ​-​លក់​រថយន្ត ពេល​ចំណេញ ទើប​យកលុយ​មក​ចែក​ឲ្យ​ជនរងគ្រោះ​វិញ ក្រោយ​ពេលដែល​យក លុយ​ពី​ជនរងគ្រោះ​ហើយ រហូតមកដល់​ក្នុង​ឆ្នាំ​២០១៥ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា គេចខ្លួនបាត់ រហូត​ព្រមទាំង​បាត់​រថយន្ត​ចំនួន ០៩​គ្រឿង​ខាងលើ​ដែរ នៅសល់តែ​ប័ណ្ណ​សំគាល់​យានយន្ត ដែល​ជនសង្ស័យ យកមក​ដាក់​តំកល់​នៅ​នឹង​ជនរងគ្រោះ ក្រោយមក ជនរងគ្រោះ​បាន​ព្យាយាម​ស្វែងរក​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​រក​រថយន្ត​ខាងលើ​ទាំង ០៩​គ្រឿង លុះ​មកដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៦ និង ១០​នាទី ជនរងគ្រោះ​បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក MERCEDES. BENZ C240 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6446 ដែល​ជនសង្ស័យ​យក​បង្ហាញ ក្នុងពេល​តំកល់​កាត​គ្រី យកលុយ​ទៅ ស្ថិតនៅ​ស្ថានីយ​ចាក់​ប្រេងសាំង​សូ​គី​មិច ផ្លូវ​លេខ​១១០ ក្រុមទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយនៅ​នឹង​ឈ្មោះ ខៀវ សេរី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ កំពុង​បើកបរ ក៏​ប្តឹង​សមត្ថកិច្ច​យើង ឲ្យ​ជួយ​អន្តរាគមន៍ ឃាត់​រថយន្ត​នេះ ទើប​ឃើញ​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា មកដល់ ជនរងគ្រោះ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ ប៊ុណ្ណា និង​នាំយក​រថយន្ត​ខាងលើ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ តែម្ដង​។​
​ដោយឡែក ឈ្មោះ ខៀវ សេរី (​ជា​អ្នកទិញ​រថយន្ត​ពី​ឈ្មោះ ប្រាក់ ប៊ុណ្ណា ) ក្រោយពី​ធ្វើការ​សាក​រួច សមត្ថកិច្ច​យើង បាន​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ និង​ធ្វើការ​ដកហូត​រថយន្ត ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រក្សារ​ទុកជា​បណ្ដោះ​អាសន្ន​។​
​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង