ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែកញ្ញាឆ្នាំ២០១៨ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងចំនួន៣៥

166


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៨ អង្គភាព បានទទួលពាក្យប្តឹងចំនួន៣៥ពាក្យ និងបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន១៣លិខិត ។

សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៣៩ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ កាលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ បានសាទរនិងកោតសរសើរចំពោះកិច្ចការខិតខំប្រឹងប្រែងបំពេញការងាររបស់អង្គភាពកន្លងមក ដែលបានធ្វើឲ្យមានការគាំទ្រ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងជំរុញលើកទឹកចិត្តឲ្យអង្គភាព ប្រឹងប្រែងបន្ថែមទៀត ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានរាយការណ៍អំពីសកម្មភាព ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែកញ្ញាឆ្នាំ២០១៨ គឺទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ៣៦១នាក់ ដែលក្នុងនោះប្រកាសតាមរបប២ឆ្នាំចំនួន២នាក់ ទើបទទួលបានការតែងតាំងថ្មីមានចំនួន៣៤៩នាក់ ចប់អាណត្តិ បញ្ឈប់ពីមុខតំណែង និងចូលនិវត្តន៍ចំនួន១០នាក់។ បានទទួលពាក្យប្តឹងចំនួន៣៥ពាក្យ។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន១៣លិខិត បានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន១៤ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់ មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ និងបានទទួលបានការបំភ្លឺចំនួន១៧លិខិត៕

អត្ថបទដែលជាប់ទាក់ទង