ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ២គ្រឿង បុកគ្នា  ស្លាប់១នាក់ របួសធ្ងន់ ២នាក់

149

កណ្តាល៖ នគរបាល ស្រុកស្អាង ខេត្តកណ្តាល បានសន្និដ្ឋានបឋមថា ការបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ម៉ូតូបុកម៉ូតូ បណ្តាលអោយគ្រោះថ្នាក់ ស្លាប់១នាក់ របួសធ្ងន់ ២នាក់ ដែល ហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់នេះ កើតឡើងនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែល បានឱ្យដឹងថា មានម៉ូតូម៉ាកសង់កូរ៉េ(CT-100) ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1X-6492 បើកបរដោយឈ្មោះ តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មិនពាក់មួក មានទីនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល របួសធ្ងន់ បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1U-5769 បើកបរដោយឈ្មោះសួន សារិត ភេទប្រុស អាយុ ៣២ឆ្នាំ ស្លាប់ មុខរបរកម្មករ មិនពាក់មួក រួមដំណើរជាមួយប្រពន្ធ ឈ្មោះសែម ចរិយា ភេទស្រី អាយុ ២៧ឆ្នាំរបួសធ្ងន់ មុខរបរកម្មករ មិនពាក់មួក មានទីលំនៅនៅភូមិជ្រោយឬស្សី ឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង បណ្ដាលអោយស្លាប់ ១នាក់ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់ ស្រី១នាក់ ។

បន្ទាប់ពីសមត្ថកិច្ចពីពិនិត្យ និងវាស់វែងបទីកន្លែងកើតហេតុរួច ក៏បានប្រគល់សាសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបងប្អូន ដឹកយកទៅសង្គ្រោះនៅភ្នំពេញ ចំណែកវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង