ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​១​ ​តុលា ស្លាប់​១២​នាក់​ របួស​១៦​នាក់​

144


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១៥​លើក​(​យប់​៩​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ១២​នាក់​(​ស្រី​៦​នាក់​)​ របួសធ្ងន់​ ១២​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៤​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ២០​នាក់​(​យប់​១០​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១៥​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៥​គ្រឿង​ រថយន្ត​តូច​ ៧​គ្រឿង​ រថយន្ត​ធំ​ ៥​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ២​លើក​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​(​ស្លាប់​២​នាក់​),​ ស្រវឹង​ ២​លើក​(​ស្លាប់​២​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​៤​នាក់​),​ ងងុយដេក​ ២​លើក​(​ស្លាប់​២​នាក់​)​ និង​កត្តា​យាន​ ២​លើក​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ១១​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ ផ្លូវលំ​ ៣​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​ រថយន្ត​តូច​ ៦​លើក​ រថយន្ត​ធំ​ ២​លើក​ ។​ ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកណ្តាល​ ១​លើក​ ស្លាប់​៤​នាក់​(​ស្រី​៣​នាក់​),​ កំពង់ចាម​ ៤​លើក​ ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​ របួស​៣​នាក់​,​ កំពត​ ៣​លើក​ ស្លាប់​១​នាក់​ របួស​៤​នាក់​,​ ស្វាយ​រៀង​ ១​លើក​ ស្លាប់​១​នាក់​,​ បាត់ដំបង​ ២​លើក​ ស្លាប់​១​នាក់​(​ស្រី​១​នាក់​)​ របួស​២​នាក់​(​ស្រី​១​នាក់​),​ បន្ទាយ​មា​នប​ជ័យ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​៣​នាក់​,​ ភ្នំពេញ​ ១​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ និង​ខេត្តព្រះវិហារ​ ១​លើក​ ស្លាប់​១​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង