ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជនពិការកម្ពុជាចេញដំណើរទៅចូលរួមប្រកួតកីឡាASIAN Para Games

230


​ភ្នំពេញ:កីឡាជនពិការកម្ពុជានាព្រឹកថ្ងៃទី១តុលា បានចាក់ចេញពីប្រទេសកម្ពុជាឆ្ពោះ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមប្រកួតកីឡាអាស៊ីសម្រាប់ជនពិការ ។

​លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញជូនដំណើរដល់កីឡាករ-កីឡាការិនីទាំង ៦
ប្រភេទកីឡាដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

​លោកស សុខាបានថ្លែងលើកទឹកចិត្តថាទោះបីបងប្អូនកីឡាពីការរូបរាងកាយ ក៏ពិតមែនតែចិត្តមិនពិការហើយ ក៏មិនឯកោដែរ ។ ក្នុងថានៈជាកីឡាតំណាងឲ្យជាតិមួយ ត្រូវតែប្ដេជ្ញាចិត្តដណ្ដើមយកមេដាយ មកជូនជាតិឲ្យបាន ។ លោកបន្តថានេះ ជាកិត្តិយសណាស់ដែលជនពិការ បានធ្វើជាតំណាងឲ្យប្រទេសមួយ ចេញទៅចូលរួមប្រកួតកីឡាជនពិ
ការទ្វីបអាស៊ីបែបនេះ ។

​កីឡាទាំង៦ប្រភេទនោះ មានអត្តពលកម្មដែលអត្តពលកម្មមានវិញ្ញាសារត់៣រូប គឺពិការក្រោមជង្គង់១រូប និងពិការដៃទាំង២ចំនួន២រូប ។កីឡាករប្រណាំងរទេះចំនួន២រូបគឺកីឡាករវ៉ាន់ វ៉ុនលេង៣វិញ្ញាសាគឺចម្ងាយ១០០ម៉ែត្រ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។កីឡាករហេង សាវឿនលេង៣វិញ្ញាសាគឺ២០០ម៉ែត្រ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ ។

​ក្រៅពីនោះមានប្រភេទកីឡាហែលទឹកមាន៤រូបបាញ់ធ្នូមាន៤រូបក្នុងនោះមួយរូបជាកីឡាការិនីប៊ូលលីងចំនួន២រូប បាល់បោះរទេះ១២រូប និង វាយកូនឃ្លីលើតុចំនួន២រូប ។

អត្ថបទដែលជាប់ទាក់ទង